ស៊ី​ហ្គេម​៖​​ប្រដាល់​សកល​​និង​Kick boxing​កម្ពុជា៦រូប​​​ប្រកួត​​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​

08-12-2019 10:35 am 661
រូបភាព​កីឡាករ​ឡៅ ចន្ទ្រាដែលយកឈ្នះវៀតណាម​ក្នុងប្រកួតដំបូង

​នៅ​ថ្ងៃអាទិត្យ​ទី​០៨​ខែធ្នូ​នេះ​កីឡាករ​និង​កីឡាការិនី​ប្រដាល់សកល​និង​Kick boxing​កម្ពុជា​ចំនួន​៦​រូប នឹងត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ឆ្ពោះទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩​នៅ​ហ្វីលីពីន​។ ផ្នែក​ប្រដាល់សកល​កម្ពុជា​មាន​កីឡាករ​យុន ដា​រ័ត្ន កីឡាការិនី​នៅ ស្រី​ពៅ និង​កីឡាការិនី​វី ស្រី​ខួច​។ ចំណែក​Kick boxing​របស់​កម្ពុជា​មាន​កីឡាក​រឡៅ ចន្ទ្រា កីឡាករ​ខែម ចាន់ និង​កីឡាក​រសុខ សាវិន​។​

​រីឯ​កីឡាករ​ប្រដាល់សេរី​ឬ​គុន​ខ្មែរ​កម្ពុជា បាន​បរាជ័យ​ទាំងបី​រូប​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​កីឡាក​រហ៊ឹម គឹម​រៀង​ចាញ់​ថៃ កីឡាក​រឡៅ ចិត្រា​ចាញ់ថៃ និង​កីឡាករ​វ៉ាន់ វឿន​ចាញ់​ម្ចាស់ផ្ទះ​ហ្វីលីពីន​។ ដូច្នេះ​គុន​ខ្មែរ​ទាំងបី​រូប​របស់​កម្ពុជា​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ​៕
 

 ពាក្យគន្លឹះ  កីឡាប្រដាល់ស៊ីហ្គេម

ព័ត៌មានផ្សេងទៀត