មាន​អ្វី​កើតឡើង​? បើ​ញ៉ាំ​មី​ឆៅ​និង​ញ៉ាំ​លើសពី​១​កញ្ចប់​ក្នុង​១​ថ្ងៃ​

07-12-2019 5:32 pm 273

​ពិសា​មី​លើសពី​១​កញ្ចក់​ក្នុង​១​ថ្ងៃ អាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​មី​កញ្ចប់​ភាគច្រើន​ធ្វើ​ពី​ម្ស៉ៅ អង្ករ​សាលី ៦០​ទៅ​៧០​ភាគរយ រីឯ​ខ្លាញ់ ១៥​ទៅ​២០​ភាគរយ (​ផ្សំ​នៅក្នុង​គ្រឿង​) ចំណែកឯ ៥​ទៅ​៦​ភាគរយ ជា​អំបិល​និង​ប៊ីចេង​។ ដូច្នេះ រាងកាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម លើសពី​តម្រូវការ​រហូតដល់ ៥០​ភាគរយ ទៅ ១០០​ភាគរយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម និង​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ (​លើសឈាម​) ទៀតផង​។​

​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ពី​ការ​ទទួលទាន​មី យើង​អាច​ឆុង​មី​លាយ​ជាមួយ​ពង​មាន់ ឬ​ពង​ទា បន្លែ ឬ​សាច់ ដើម្បី​បង្កើន​សារធាតុ​អាហារ និង​ការពារ​កុំឲ្យ​រាងកាយ ទទួលយក​សូ​ដ្យូ​ម​ច្រើន​ហួសហេតុ​ពេក​។ បន្ថែម​លើ​នេះ ពេល​ទិញ​មី​គួរ​ជ្រើស​យក​មីណា ដែល​សរសេរ​ផ្លាក​នៅ​កញ្ចប់​ថា បន្ថែម​សារធាតុ​អ៊ីយ៉ូដ ជាតិ​ដែក និង​វីតាមីន A​។ ម្យ៉ាងវិញទៀត គួរ​ចៀសវាង ទទួលទាន​មី​ឆៅ ព្រោះ​សរសៃ​វា​រីក​នៅក្នុង​ក្រពះ អាច​នាំឲ្យ​ឆ្អល់ពោះ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពមី

ព័ត៌មានផ្សេងទៀត