អាមេរិក​ដាក់ទណ្ឌកម្ម​យោធា​អ៊ីរ៉ាក់​និង​ព្រមាន​អ៊ីរ៉ង់​កុំឲ្យ​ជ្រែតជ្រែក​ចូល​កិច្ចការ​អ៊ីរ៉ាក់​

07-12-2019 5:06 pm 1369
  ស្តាប់
ស្តាប់ជាសំឡេង

​យោធា​អ៊ីរ៉ាក់​៣​នាក់​ដែល​ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម នឹង​ត្រូវគេ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ដែលមាន​តម្កល់ទុក​នៅ​អាមេរិក និង​ហាមឃាត់​មិន​ឲ្យធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​អាមេរិក​ឡើយ​។ យោធា​បី​រូប​គាំទ្រ​អ៊ីរ៉ង់ ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម ជុំវិញ​ការបង្ក្រាប​ដ៏​សាហាវ ទៅលើ​អ្នក​តវ៉ា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជាង​៤០០​នាក់​។ ដោយឡែក លោក​ប្រមុខ​ការទូត​អាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​អ្នកនយោបាយ​អ៊ីរ៉ាក់​ម្នាក់​ឈ្មោះ Khamis Farhan al-Khanjar al-Issawi ពី​បទចោទប្រកាន់​សូកប៉ាន់​។​

​ជាមួយគ្នា​នោះ អាមេរិក​បាន​ព្រមាន​ទៅ​អ៊ីរ៉ង់​ផងដែរ ថា​កុំឲ្យ​ជ្រែតជ្រែក​ក្នុង​កិច្ចការ​អ៊ីរ៉ាក់​។ ប្រជាជន​អ៊ីរ៉ាក់​ចង់ឲ្យ​ប្រទេស​របស់​ពួកគេ​ត្រឡប់​ទៅ​រកសភាព​ដូចដើម​វិញ​។ លោក​David Schenker​អ្នកការទូត​អាមេរិក​សម្រាប់​តំបន់​មជ្ឈឹម​បូ​ព៌ា ថ្លែងថា ប្រជាជន​អ៊ីរ៉ាក់​បាននិងកំពុង​ទាមទារ​ឲ្យ​រុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល និង​ត្រូវការ​មេដឹកនាំ​ដែល​គួរឲ្យ​ទុកចិត្ត ដែល​ដាក់​ផលប្រយោជន៍​ជាតិ​ជាធំ​។ 

​ប៉ុន្តែ​ស្របពេល​គណបក្សនយោបាយ​អ៊ីរ៉ាក់ កំពុងតែ​ស្វែងរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ប្រកាស​ចុះ​ចេញពី​តំណែង​នៅ​ខែមករា​ឆ្នាំ​២០២០ ស្រាប់តែ​ប្រទះឃើញ​មេបញ្ជាការ​នៃ​ឆ្មាំ​បដិវដ្ត​អ៊ីរ៉ង់​លោក Qasem Soleimani បង្ហាញមុខ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​។ អ្នកការទូត​អាមេរិក​សម្រាប់​តំបន់​មជ្ឈឹម​បូព៌ា​បាន​ថ្លែងថា វត្តមាន​មេបញ្ជាការ​អ៊ីរ៉ង់​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​នាពេលនេះ គឺ​មិនមែនជា​រឿង​ធម្មតា​នោះទេ​។ មានការ​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មេបញ្ជាការ​ម្នាក់នេះ គឺ​ចង់បង្ហាញ​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ទៅកាន់​ពួក​អ្នកនយោបាយ​អ៊ីរ៉ាក់​។​

​ការព្រមាន​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់ ក៏​ធ្វើឡើង​ក្នុង​បំណង​ការពារ​ប្រយោជន៍​ខ្លួន​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​ដែរ បន្ទាប់ពី​អ៊ីរ៉ង់​បាន​បម្លាស់​ទី​មី​ស៊ី​ល​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដែល​គំរាមកំហែង​ដល់​សន្តិសុខ​មូលដ្ឋាន​ទ័ពអាកាស​មេរិក​នៅទីនោះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​រ៉ុក្កែត​២​ហោះចូល​មូលដ្ឋានទ័ព Al-Balad​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ត​។ បើ​ទោះ​មិនទាន់​ដឹង​ក្រុម​ណា​បើក​ការវាយប្រហារ អាមេរិក​បាន​សន្និដ្ឋាន​ថា អ៊ីរ៉ង់​ដែលជា​គូ​ជម្លោះ​របស់ខ្លួន ជា​អ្នក​នៅ​ពីក្រោយ​។ 

​យ៉ាងណាក៏ដោយ សម្រាប់​ក្រុមបាតុករ​អ៊ីរ៉ាក់​ដែល​បាន​ប្រមូលផ្តុំ​តវ៉ា​តាំងពី​ខែតុលា គឺ​មិន​ចង់បាន​រដ្ឋាភិបាល​មួយ ដែល​ស្ថិតនៅក្រោម​បង្គាប់​របស់​នរណា​ឡើយ មិន​ថា​អាមេរិក​ឬក៏​អ៊ីរ៉ង់​។ ការតវ៉ា​រយៈពេល​២​ខែ​កន្លងមក ក៏​ព្រោះតែ​ពួកគេ​ទាមទារ​ឲ្យ​រុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល ដែល​ទទួល​ឥទ្ធិពល​ពី​អាមេរិក​និង​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​