សាលាក្រុង​បញ្ចាំង​ស្លា​យ​ ការប្រកួត​បាល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្ពុជា​-​វៀតណាម​​

07-12-2019 2:11 pm 313

​ថ្ងៃ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការចាក់​បញ្ចាំង​បន្ត​ផ្ទាល់ ការប្រកួត​បាល់ទាត់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០១៩ លើកទី៣០ រវាង​កម្ពុជានិង​វៀតណាម នៅ​សួន​មុខ​វត្ត​បទុម​វ​តី និង​មុខ​ណាហ្គា​ប់​ពី​ម៉ោង​៧:០០​នាទី​យប់​តទៅ​។​

ទទឹម​នឹង​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ចូលរួម​ទស្សនា និង​គាំទ្រ​ទាំងអស់គ្នា​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ។ ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​មាន​២​គូ ពោលគឺ​មុន​ឈានដល់​ការប្រកួត​រវាង​កម្ពុជា និង​វៀតណាម គឺ​ក្រុម U22 មី​យ៉ាន់​ម៉ា ត្រូវ​ជួប​ក្រុម U22 ឥណ្ឌូនេស៊ី ដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​៕


ព័ត៌មានផ្សេងទៀត