លោក​ត្រាំ​អំពាវនាវ​ដល់​ធនាគារ​ពិភពលោក​បញ្ឈប់​ការផ្តល់​ប្រាក់កម្ចី​ឲ្យ​ចិន​

07-12-2019 11:35 am 966

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធនាគារពិភពលោក បានអនុម័ត​ផែនការ​ជួយ​ដល់​ប្រទេស​ចិន ជាមួយ​ការផ្តល់​ប្រាក់កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ចំនួន​១.៥​ពាន់​លាន​ដុល្លារ រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ​២០២៥​។ ផែនការ​ផ្តល់​ប្រាក់កម្ចី​នេះ ធ្វើឡើង​រាល់​៥​ឆ្នាំ​ម្តង ហើយ​ចំនួន​ប្រាក់កម្ចី​ដែល​ទើប​បានអនុម័ត គឺមាន​ការថយចុះ​ពី​ផែនការ​៥​ឆ្នាំមុន ដែលមាន​ចំនួន​១.៨​ពាន់​លាន​ដុល្លារ​។​

​ពាក់ព័ន្ធ​នឹង​ផែនការ​ប្រាក់កម្ចី​នេះ លោក​ត្រាំ​មិន​ពេញចិត្ត​ឡើយ និង​អំពាវនាវ​ឲ្យ​ធនាគារពិភពលោក​បញ្ឈប់​ផ្តល់​លុយ​ឲ្យ​ចិន​ខ្ចី​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានដាក់​ជា​សំណួ​រថា ហេតុអ្វី​បានជា​ធនាគា​ពិភពលោក​ផ្តល់​លុយ​ឲ្យ​ចិន​ខ្ចី​? តាមរយៈ​សារ​បង្ហោះ​លើ​បណ្តាញ​ធ្វី​ត​ទ័​រលោក​ត្រាំ​ថា ចិន​មាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​។​

​សម្រាប់ធនាគារពិភពលោក ការផ្តល់​ប្រាក់កម្ចី​ដល់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយនឹង​បន្ត​កាត់បន្ថយ​ទៀត ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​ធនា​គារ​ពិភពលោក ជាមួយ​ដៃគូ​សហការ​ទាំងអស់ រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារពិភពលោក នឹង​លុប​បាត់​ផែនការ​ផ្តល់​ប្រាក់កម្ចី នៅពេលដែល​ប្រទេស​នានា​ក្នុង​លោក​ក្លាយជា​ប្រទេស​អ្នកមាន​។ 

​យ៉ាងណាក៏ដោយ ដ្បិត​ចំនួន​ប្រាក់កម្ចី​ដែល​ធនាគា​ពិភពលោក​ផ្តល់ឲ្យ​ចិន មាន​ការថយចុះ​ជាង​មុន​ក៏ដោយ ប៉ុន្តែ​ជា​ធ្លាក់ចុះ​យឺត​បំផុត ដែល​ខុសពី​ការចង់បាន​របស់​អាមេរិក​។ អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ មើលឃើញថា ចិន​មាន​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សម្រាប់​ជំនួយ​អន្តរជាតិ​។ បើតាម​ការកត់សំគាល់ ចិន​មាន​លុយ​ផ្តល់ជំនួយ​ដល់​ប្រទេស​ក្រីក្រ​ជាង​ខ្លួន ដែល​នៅ​ក្នុងនោះ​ក៏មាន​ជំនួយឥតសំណង​ផងដែរ​។ កាលពីពេល​ថ្មីៗ​នេះ ចិន​ទើប​បានប្រកាស​សាងសង់​ពហុ​កីឡដ្ឋាន​ទំ​ប​នើប​មួ​យឲ្យប្រទេស​អែលសាវ៉ាឌ័រ និង​គាំទ្រ​លើ​គម្រោង​ផ្សេងៗ​ទៀត ដែល​ចាយ​ទឹកប្រាក់​អស់​មិនតិច​នោះទេ​ ជាកាដូសម្រាប់ប្រទេសនេះ ដែលផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់៕

ព័ត៌មានផ្សេងទៀត