ងូតទឹក​ខ្ញី​បណ្តេញ​ជាតិពុល​

06-12-2019 6:40 pm 426

​ខ្ញី​បង្កប់​នូវ​លក្ខណៈសម្បត្តិ ជា​ឱសថ​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព ក៏ដូចជា​សម្រស់​ផងដែរ​។ វា គឺជា​ប្រភព​នៃ​វីតាមីន​ជាច្រើន​ប្រភេទ មីក្រូ​សារជាតិ និង​ប្រេង​ចាំបាច់​សំខាន់ៗ ដែល​ជួយ​ពង្រឹង​ភាពរឹងមាំ ប្រឆាំងនឹង​ការ​រលាក​ផ្សេងៗ​លើ​រាងកាយ​។ ខ្ញី​ត្រូវគេ​យកមក​ទទួលទាន​ឆៅ​ក៏បាន និង​ទទួលទាន​ជា​ទឹក​ខ្ញី​ក៏បាន ប៉ុន្តែ​សម្រាប់​អ្នកមាន​បញ្ហា​បេះដូង ថ្លើម និង​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់ មិនគួរ​ទទួលទាន​ទឹក​ខ្ញី​នោះទេ​។ 

​ក្រៅពី​ទទួលទាន ទឹក​ខ្ញី​ត្រូវបាន​គេ​យកមក​លាយ​ជាមួយ​ទឹក​ធម្មតា សម្រាប់​ងូត​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​មួយចំនួន​ដែរ​។ យក​ទឹក​ខ្ញី​កន្លះ​ពែ​ង លាយ​ជាមួយ​ទឹក​ដែល​អ្នក​ងូត​ជាប្រចាំ ដោយ​ការធ្វើ​បែបនេះ ជួយ​ឲ្យ​ធូរស្បើយ​នូវ​រោគសញ្ញា​ផ្តាសាយ និង​ជំងឺ​ផ្តាសាយ​បាន​។ បន្ថែម​ទឹក​ខ្ញី​ទៅក្នុង​ទឹក​ដែល​អ្នក​ងូត គឺជា​ជម្រើស​ល្អ​នៅក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ក្រៅពីនោះ  វា​បង្កើន​ចរាចរ​ឈាម និង​ធ្វើឲ្យ​ប្រសើរឡើង នូវ​ដំណើរការ​បំលែង​អាហារ​ទៅជា​ថាមពល​ជាដើម​៕

 ពាក្យគន្លឹះ  សុខភាពខ្ញី

ព័ត៌មានផ្សេងទៀត