រូបមន្ត​ស្បែក​មុខ​សដោយ​ប្រើ​ស្លឹក​ស្តៅ

06-12-2019 4:43 pm 1394

​ស្លឹក​ស្តៅ​ដែល​ត្រូវបាន​យកមក​ធ្វើជា​អន្លក់​ទឹកគ្រឿង​យ៉ាង​ឆ្ងាញ់​ពិសា ក៏​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​ជា​ឱ​ស​ព្យាបាល​រោគ​ផង និង​ជា​គ្រឿងផ្សំ​សម្រាប់​ថែរក្សា​ស្បែក​មុខ​ឲ្យ​ស្រស់ស្អាត​ផង​។ នៅ​ក្នុងនោះ ស្លឹក​ស្តៅ​ត្រូវ​បានគេ​យកទៅ​ផ្សំ​ជាមួយ​គ្រឿងផ្សំ​ផ្សេងៗ​ទៀត បង្កើតជា​ល្បាយ​លាប​លើ​ផ្ទៃមុខ ដើម្បី​ព្យាបាល​បញ្ហា​មុខ​ជាំ មុខ​មុន និង​ជួយ​ឲ្យ​ស្បែក​មុខ​ស​ភ្លឺរលោង​។ 

​សម្រាប់​រូបមន្ត​ស្បែក​មុខ​ស អ្នក​អាច​យក​ស្លឹក​ស្តៅ​៧​ទៅ​៨​សន្លឹក​បុក​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ចំណិត​ល្ហុង​ទុំ​មួយ​ដុំ​តូច រួច​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​អមដោយ​ការ​ម៉ាស្សា​ថ្នមៗ​២​ទៅ​៣​នាទី រួច​រក្សាទុក​ឲ្យ​ស្ងួត​ចាំ​លាងជម្រះ​ចេញ​។ ផ្លែ​ល្ហុង​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​លើ​ស្នាម​ជាំ​និង​ចំណុច​ខ្មៅ​លើ​ស្បែក​មុខ ខណៈពេលដែល ស្លឹក​ស្តៅ​ជួយ​កម្ចាត់​ស្នាម​មុន​។ ស្តៅ​និង​ល្ហុង​រួមបញ្ចូល​គ្នា ធ្វើឲ្យ​មុខរបស់​អ្នក​ភ្លឺស្រស់ថ្លា​ជាង​មុន​៕

 ពាក្យគន្លឹះ  សម្រស់ស្លឹកស្តៅ

ព័ត៌មានផ្សេងទៀត