លោក​ស ខេង​៖ រដ្ឋាភិបាល​មិន​ចាត់ទុក​សង្គម​ស៊ីវិល ដែល​តស៊ូ​មតិ ជា​ក្រុមប្រឆាំង​ទេ​

06-12-2019 4:08 pm 295

​លោក​ស ខេង រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​ចាត់ទុក ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​តស៊ូ​មតិ​ផ្សេង ជា​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង នោះទេ ពោល​រាជរដ្ឋាភិបាល​ចាត់ទុកថា មតិផ្ទុយ​ទាំងអស់នោះ នាំឲ្យ​មាន​ការដោះស្រាយ​បញ្ហា​ជាដើម​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​ដូច្នេះ នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ នៃ​គណៈកម្មាធិការ​សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​។​

​ជាមួយគ្នានេះ លោក​ស ខេង បាន​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល បន្ដ​លើ​កម្ពស់​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សហការ​គ្នា​ធ្វើ​ការងារ​ជា​ផលប្រយោជន៍​រួម ក្នុងន័យ​សម្ដៅ​ឲ្យ​ប្រទេសជាតិ កាន់តែ​មាន​ការរីកចម្រើន​ទៅ​មុខ​បន្ដទៀត​៕

 ពាក្យគន្លឹះ  លោកសខេងសង្គមស៊ីវិល

ព័ត៌មានផ្សេងទៀត