បុរស​ជនជាតិ​ហ្វីលីពីន​​​ត្រូវ​ចាប់ខ្លួន​​ដោយសារ​​កាត់​ក្បាល​​ស្ដ្រី​ម្នាក់​​យក​ខួរ​ទៅ​ហូប​

06-12-2019 3:35 pm 483
រូបភាពជនសង្ស័យ

បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថិតនៅក្នុង​ខេត្ដ​Misamis Oriental​​​ប្រទេសហ្វីលីពីន។ ការចាប់ខ្លួន​ដោយសារ​បុរស​រូបនោះ​កាត់​ក្បាល​នារី​ម្នាក់ ហើយ​យក​ខួរ​របស់​នាង​ទៅ​បរិភោក​។ ប៉ូលិស​បានបញ្ជាក់​ថាជ​ន​សង្ស័យ​ឈ្មោះ​Lloyd Bagtong អាយុ​២១​ឆ្នាំ ជា​ជនសង្ស័យ​ដំបូង​ក្នុង​ការសម្លាប់​ស្ដ្រី​ដែលមិន​ស្គាល់ឈ្មោះ​។​

សព​ស្ដ្រី​រងគ្រោះ​ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ផ្ទះ​ជនសង្ស័យ ដោយមាន​សភាព​ដាច់​ក្បាល​និង​ដាច់​ដៃ​ទាំងសងខាង និង​គ្មាន​សម្លៀកបំពាក់​ផ្នែក​ខាងលើ​។ សារព័ត៌មាន​Daily Tribune​បាន​រាយការណ៍​​ថា ជនសង្ស័យ​Bagtong​បានឃើញ​ស្ដ្រី​រងគ្រោះ​នៅក្បែរ​ទី​បញ្ចុះសព ហើយ​វាយ​ក្បាល​នាង​ជាមួយនឹង​វត្ថុ​ធ្វើ​ពី​ដែក​មុនពេល​កាត់​ក្បាល ដែល​វត្ថុ​ប្រើ​សម្រាប់​កាត់​ក្បាល​ត្រូវបាន​រកឃើញ​នឹង​ចង្កេះ​របស់​ជនសង្ស័យ​។ ជនសង្ស័យ​ក៏បាន​និយាយថា រូបគេ​បាន​បរិភោគ​ខួរ​របស់​ស្ដ្រី​រងគ្រោះ​ក្រោយ​ចម្អិន​ឆ្អិន​នៅពេល​គេ​ឃ្លាន​ខ្លាំង​៕

ព័ត៌មានផ្សេងទៀត