កូរ៉េខាងជើង​ដៀល​លោក​ត្រាំ​ថា​ជា​មនុស្ស​ចាស់​វង្វេងវង្វាន់​

06-12-2019 3:19 pm 423
លោកដូណាល់ ត្រាំនៅខាងស្តាំលោកគីម ជុងអ៊ុនអំឡុងពេលជួបគ្នាកន្លងមក

​ជាថ្មី​ម្តងទៀត​កូរ៉េខាងជើង បាន​វាយប្រហារ​ពាក្យសំដី​លើ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ថា ជា​មនុស្ស​ចាស់​វង្វេងវង្វាន់ បន្ទាប់ពី​លោក​ត្រាំ​គំរាម​ប្រើប្រាស់​សកម្មភាព​យោធា ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។ លោក Choe Son-hui អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សង្គ្រាមពាក្យសំដី​ដែល​មិន​ធ្លាប់​កើតមាន​រយៈពេល​២​ឆ្នាំកន្លងមក អាច​នឹង​បន្ត​កើតឡើង​ជាថ្មី​។​

​ការ​គំរាម​របស់​មន្ត្រី​កូរ៉េខាងជើង​រូបនេះ កើតឡើង​នៅក្រោយពេល​លោក​ត្រាំ បានចាត់ទុក​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ថា​ជា​“ បុរស​រ៉ុក​ក្តែ​ត​” ។ ថ្លែង​ចេញពី​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​កិច្ចប្រជុំ​នៃ​សមាជិក​អង្គការ​NATO លោក​ត្រាំ​ក៏បាន​និយាយ​ផងដែ​រថា សហរដ្ឋអាមេរិក​នៅតែ​រក្សា​សិទ្ធិ​ប្រើប្រាស់​កម្លាំងយោធា ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

​គួរ​កត់សំគាល់ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ភាគី​ទាំងពីរ​ផ្ទុះ​ជម្លោះ​ពាក្យសំដី​ដាក់គ្នា នៅក្នុង​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​កន្លងទៅ​។ ពោល កូរ៉េខាងជើង​និង​លោក​ត្រាំ ធ្លាប់ប្រើ​ពាក្យត្មេះ​ដៀល​ស្រដៀង​គ្នានេះ លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៧​។ ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ហាក់​ធ្លាក់ចុះ​ស្រឺតៗ ចាប់តាំងពី​ការចរចា ស្តីពី ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង រវាង​លោក​ត្រាំ​និង​លោក​គីម ត្រូវបាន​បរាជ័យ​ទាំង​ពីរលើក​។ បន្ទាប់មក កូរ៉េខាងជើង​ក៏បាន​ត្រឡប់មក​ធ្វើតេស្ត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើនលើកច្រើនសារ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត