ក្រសួង​អប់រំ​នឹង​រៀបចំ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទី​២​រយៈពេល​៣​ថ្ងៃ​

06-12-2019 3:15 pm 280

​ក្រសួង​អប់រំ​នឹង​រៀបចំ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣-១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍​តុង​ភ្នំពេញ ដោយ​អនុញ្ញាតឱ្យ​អ្នកចូលរួម​ទស្សនា ដោយ​សេរី ចាប់​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ៥:០០​ល្ងាច ។​

​ក្នុង​ពិព័រណ៍​នេះ នឹងមាន​សកម្មភាព​សំខាន់ៗ​រយៈពេល​៣​ថ្ងៃ​ដូចជា ៖ ការតាំង​បង្ហាញ​ឧទ្ធម្ភាគច្រក យន្តហោះ​បែប​ឯកជន និង​យន្តហោះ​យោធា ការប្រកួត​យន្តហោះ​កៅស៊ូ​លើក​ទី​២ និង​ការប្រកួត​យន្តហោះ​បញ្ជា​នៅ​កម្ពុជា វេទិការ​សំណួរចម្លើយ និង​កា​ចែករំលែក​បទពិសោធ​ពី​អាកាសយានិក ស្តង់​ពិព័រណ៍​តាំង​បង្ហាញ​ស្នាដៃ​បច្ចេកវិទ្យារ​ប់ស​យុវជន​ខ្មែរ និង សិក្ខាសាលា​ស្តីពី​វិស័យ​ទេសចរណ៍ យន្តហោះ និង​បច្ចេកវិទ្យា​។​

​សូមបញ្ជាក់ថា ពិព័រណ៍​នេះ​ផងដែរ គឺ​នឹង​បង្កើត​ឱកាស​បន្ថែម​ដល់​អ្នកចូលរួម​អាច​ស្តាប់ នឹង​ទទួលបាន​នូវ​ការផ្លាស់ប្តូរ​បទពិសោធណ៍​ពី​វា​គិ្មន សាស្ត្រាចារ្យ​ព្រមទាំង​អ្នកជំនាញ​ជាច្រើន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត