Samsung Galaxy Watch Active 2 ជា​នាឡិកា​សុខភាព​បែប Sport ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា & អ្នក​ស្រឡាញ់​សុខភាព​!

06-12-2019 2:28 pm 137

“​កីឡា​នាំមក​នូវ​សុខភាព​” ជា​ការពិត​ណាស់​សម្រាប់​លោក​អ្នក​ដែល​ចូលចិត្ត​ហាត់​កីឡា​គឺ​បញ្ជាក់ថា​លោក​អ្នក​ស្រឡាញ់ និង​យកចិត្តទុកដាក់​ក្នុង​ការថែទាំង​សុខភាព​ប្រចាំថ្ងៃ​! ប៉ុន្តែ​ជាមួយ​នឹង​នាឡិកា Samsung Galaxy Watch Active 2 គឺ​យកចិត្តទុកដាក់​ពី​សុខភាព​របស់​អ្នក​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត​! 

Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែល​មាន​មុខងារ​ពិសេសៗ​ជាច្រើន​សម្រាប់​ថែទាំ និង​តាមដាន​សុខភាព​ប្រចាំថ្ងៃ​របស់​លោក​អ្នក​ដូចជា​៖ កម្មវិធី​វាស់​ចង្វាក់បេះដូង​, វាស់​សម្ពាធ​ឈាម​, ការ​គេង​, ការដើរ​, ការរត់​, ជិះ​កង់​, និង​ហែល​ទឹក​ជាដើម​! អ្វី​ដែល​ពិសេស និង​ធ្វើឱ្យ Samsung Galaxy Watch Active 2 ទទួលបាន​ការចាប់អារម្មណ៍ និង​ការពេញចិត្ត​គាំទ្រ​យ៉ាង​ច្រើន​គឺ​រូបរាង និង​បច្ចេកវិទ្យា​ដែល​មិន​គ្រាន់តែ​ផ្តោតលើ​អ្នក​ហាត់​កីឡា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​មាន​រចនាបថ​ទាក់ទាញ ស្រស់ស្អាត ហាប់​ណែន គួរ​ឱ្យ​ស្រឡាញ់​ជាទីបំផុត​!

​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង Samsung Galaxy Watch Active 2  គឺ​ដាក់លក់​តែ​ម៉ូឌែ​ល Bluetooth ប៉ុណ្ណោះ​! ចំពោះ​តម្លៃ​វិញ​គឺ​មាន​ភាពខុសគ្នា​តិចតួច​ទៅ​តាម​ប្រភេទ​នីមួយ ៖  

* Fitness (Aluminum + Sport Band):

- ទំហំ 44mm ៖ មាន 3 ពណ៌​គឺ (​ខ្មៅ​, ប្រាក់​, មាស​) ជាមួយនឹង​តម្លៃ 299 ដុល្លារ​!

- ទំហំ 40mm ៖ មាន 3 ពណ៌​គឺ (​ខ្មៅ​, ប្រាក់​, មាស​) ជាមួយនឹង​តម្លៃ 279 ដុល្លារ​!

* Fashion (Stainless steel + Leather Band):

- ទំហំ 44mm ៖ មាន 3 ពណ៌​គឺ (​ខ្មៅ​, ប្រាក់​, មាស​) ជាមួយនឹង​តម្លៃ 369 ដុល្លារ​!
- ទំហំ 40mm ៖ មាន 3 ពណ៌​គឺ (​ខ្មៅ​, ប្រាក់​, មាស​) ជាមួយនឹង​តម្លៃ 349 ដុល្លារ​!

​មាន​នាឡិកា Samsung Galaxy Watch Active 2 តែ​មួយ​គ្រឿង​ហាក់បីដូចជា​មាន​គិលានុបដ្ឋាយិកា​ថែទាំ​សុខភាព​ម្នាក់ និង​គ្រូបង្វឹក​ដែល​ជម្រុញ​ឱ្យ​យើង​ហាត់​កីឡា​ដើម្បី​សុខភាព​ម្នាក់​នៅ​ជិត​ខ្លួន​រាល់ថ្ងៃ​អ៊ីចឹង​ដែរ​!

វ៉ូ​វ​… អរគុណ Galaxy Watch Active 2 និង​សូម​សរសើរ​ដោយ​ស្មោះ​ដល់​ក្រុមហ៊ុន សាម​សុង​!

​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប 

​សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232 !!

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត