លោក​ហ៊ុន សែន​ ទទួល​ថវិកា​​៧០​​លាន​ដុល្លារ​ហើយ​ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

06-12-2019 10:45 am 363

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ​ថា​ចំណូល​ដែល​សប្បុរសជន​បាន​ចូលរួម​ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែ​ត គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ គឺ​មាន​ចំនួន​៧០,១៩១,៩៩៤​ដុល្លារ​អាមេរិក និង​ប្រាក់​រៀល​ចំនួន ៣២,១១០,០០០​រៀល​។​

​នៅក្នុង​ហ្វេ​ស ប៊ុក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជាក់បន្ថែម​ថា ចំនួន​ថវិកា​ដែល​ទទួលបាន​ខាងលើនេះ បូក​រួម​ទាំង​ថវិការ​៣០​លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​ផង​ចំនួន​ទឹកប្រាក់​បាន​កើនឡើង​ដល់​ជាង​១០០​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​យើង​មាន​លទ្ធភាព រៀបចំ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ព​ហុ​បច្ចេទេសស​ម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះ​ដែរ​លោក​នាយ​ក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​ចូលរួម​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជិវិត​មនុស្ស​តប​តាម​ការអំពាវនាវ​រប​ស់លោក​ផងដែរ​៕

 

ព័ត៌មានផ្សេងទៀត