ស៊ី​ហ្គេម​៖​​សិង្ហ​បុរី​​នឹង​ពិន័យ​​កីឡាករ​​បាល់ទាត់​៦​រូប​​ដែល​ល្មើស​​បម្រាម​​ដើរលេង​យប់​

06-12-2019 9:04 am 610
រូបភាព​ក្រុមការងារ​និងកីឡាករបាល់ទាត់សិង្ហបុរី​ដែលទៅចូលរួម​នៅស៊ីហ្គេម

​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា កីឡាករ​បាល់ទាត់​ចំនួន​៦​រូប​នៃ​ក្រុមបាល់ទាត់​សិង្ហ​បុរី​ដែល​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម នឹងត្រូវ​ប្រឈម​ការដាក់​ពិន័យ​បន្ទាប់ពី​ពួកគេ​ល្មើស​នឹង​បម្រាម​គោចរ ពោលគឺ​ហាម​មិនឲ្យ​ដើរលេង​នៅ​ពេលយប់​។ កីឡាករ​បាល់ទាត់​ចំនួន​៦​រូប​បាន​រំលោភ​លើ​បម្រាម​ដើរ​ពេលយប់ ខណៈ​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​ក្នុងប្រទេស​ហ្វីលីពីន ដែល​នេះ​ជា​ទង្វើ​រំលោភ​លើ​ច្បាប់​របស់​ក្រុម​។ ពួកគេ​បានទទួល​ការព្រមាន​ជា​ផ្លូវកា​រហើយ ដែល​នឹងត្រូវ​ប្រឈម​កា​ដាក់ពិន័យ​ពេល​ត្រឡប់​ទៅ​សិង្ហ​បុរី​វិញ​ក្រោយ​ចប់​ស៊ី​ហ្គេម​។ តាម​ប្រភព​ចំនួន​ពីរ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ករណីនេះ​កើតឡើង​នៅ​យប់​ដែល​សិង្ហ​បុរី​ចាញ់​ថៃ​៣-០​កាលពី​ថ្ងៃទី​០១​ធ្នូ​៕

ព័ត៌មានផ្សេងទៀត