ទីបំផុត​​U22​កម្ពុជា​​ត្រូវ​ប៉ះ​​វៀតណាម​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ស៊ី​ហ្គេម​

05-12-2019 5:25 pm 1229
រូបភាព​​​ក្រុម​​ជម្រើស​ជាតិ​​U22កម្ពុជា

​បន្ទាប់ពី​ការប្រកួត​នៅក្នុង​ពូ​ល​B​បានបញ្ចប់ រកឃើញ​ក្រុម​ដែល​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ហើយ ក្នុង​ការប្រកួត​បាល់ទាត់​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ ប្រកួត​ជម្រុះ​ចុងក្រោយ​ក្នុង​ពូ​ល​B វៀតណាម​ស្មើ​ថៃ​២-២ ខណៈ​ឥណ្ឌូនេស៊ី​យកឈ្នះ​ឡាវ​ក្នុង​លទ្ធផល​៤-០​។ លទ្ធផល​ស្មើ​ជាមួយ​ថៃ​បានធ្វើឲ្យ​វៀតណា​មនៅឈរ​កំពូល​តារាង​ក្នុងពូល​B ដូច្នេះ​ត្រូវ​ជួប​ជា​មួយក្រុម​លេខ​ពីរ​ក្នុង​ពូ​ល​A​គឺ​កម្ពុជា នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ចំណែក​លេខ​មួយ​ក្នុង​ពូ​ល​A​គឺ​មី​យ៉ាន់​ម៉ា ត្រូវ​ប៉ះ​លេខ​ពីរ​ក្នុង​ពូ​ល​B​គឺ​ឥណ្ឌូនេស៊ី​។ កម្ពុជា​នឹង​ប៉ះ​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី​០៧​ខែ​ធ្នូ​៕​

ព័ត៌មានផ្សេងទៀត