មនុស្ស​ស្លាប់​​ដោយសារ​ព្យុះ​​ទី​ហ្វុង​​វាយប្រហារ​​នៅ​ហ្វីលីពីន​​កើនឡើង​​ដល់​​១៣​នាក់​

05-12-2019 4:46 pm 280
រូបភាព​រងការខូចខាតដោយសារព្យុះទីហ្វុង

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុង​ការមូរិ វាយប្រហារ​នៅ​ហ្វីលីពីន​ក្នុង​សប្ដាហ៍​នេះ​បាន​កើនឡើង​ដល់​១៣​នាក់​ហើយ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​០៥​ធ្នូ​នេះ​។ ព្យុះ​ទី​ហ្វុង​ការមូរិ​បាន​បង្ក​ការខូចខាត​ផ្ទះសម្បែង បាក់​ដើមឈើ និង​ខូចខាត​ហេ​ដ្ឋា​រចនា​មួយចំនួនទៀត​កាលពី​ថ្ងៃ​អង្គារ ហើយ​អាកាសយានដ្ឋាន​អន្ដរជាតិ​ហ្វីលីពីន​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​។ កាលពី​ថ្ងៃ​ពុធ​មនុស្សម្នា​ក់បាន​លង់ទឹក​ស្លាប់ ខណ​មនុស្ស​បីនាក់​ទៀត​ស្លាប់​ដោយសារ​ដើមឈើ​បាក់​លើ​និង​វត្ថុ​ហើ​របុក​។ យ៉ាងណាមិញ​អាជ្ញាធរ​មិន​បញ្ជាក់​ពី​ករណី​ស្លាប់​អ្នក​ផ្សេងទៀត​ទេ​។ 

​មនុស្ស​រាប់ពាន់នាក់​បាន​សម្លៀ​ស​ចេញពីផ្ទះ​ទៅកន្លែង​មានសុវត្ថិភាព ខណៈ​សាលារៀន​១៣០​ខ្នង​និង​ផ្ទះ​១,២០០​ខ្នង​ត្រូវបាន​បំផ្លាញ ជាមួយនឹង​ដំណាំ​ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​១៦​លាន​ដុល្លារ​អាមេរិក​។ ព្យុះ​ទី​ហ្វុង​នេះ​វាយប្រហារ​ចំ​ពេលដែ​ល​ហ្វីលីពីន​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដោយ​អាជ្ញាធរ​បានប្រកាសឲ្យ​អត្ដ​ពលិក​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​៕​

ព័ត៌មានផ្សេងទៀត