លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​អំណឹះ​តទៅ ​ក្រុម​កឹម សុខា ​និង​សម រង្ស៊ី ​មិនអាច​រួបរួមគ្នា​​ជាថ្មី​បានទេ​​

05-12-2019 4:44 pm 2187

​មជ្ឈដ្ឋាន​ទូទៅ កំពុង​តាម​មើលថា សម្ព័ន្ធភាព​នៃ​ក្រុម​លោក​សម រង្ស៊ី និង​ក្រុម​លោក​កឹម សុខា ដែល​កំពុង​ចេញមក​វាយប្រហារ​គ្នា បើកចំហ​កាន់តែខ្លាំង អាច​នឹង​ឈានទៅរក​ការរួបរួម​ជាថ្មី​បាន​ឬទេ​? 

​ដ្បិត​ថា ទាំង​លោក​សម រង្ស៊ី ទាំង​លោក​កឹម សុខា នៅ​មិនទាន់​និយាយ​ជា​ចំហ​ពី​ការបែកបាក់​នេះ​ក្តី ប៉ុន្តែ កូនស្រី​លោក​កឹម សុខា គឺ​កញ្ញា​កឹម មនោ​វិទ្យា បាន​ចេញមុខ​វាយ​លោក​សម រង្ស៊ី ដោយ​ចំហ​រួចហើយ​ដែរ​។ 

​អតីត​មន្ត្រីជាន់ខ្ពស់ និង​ធ្លាប់ជា​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​អ៊ូ ច័ន្ទ​រ័ត្ន មើលឃើញថា ការបែកបាក់​នេះ មិនមែន​ទើបនឹង​មាននៅ​រយៈពេល​ចុងក្រោយ​នេះ​ទេ ពោលគឺ​ក្រុម​ទាំងពីរ​នេះ មាន​ទស្សនៈ​នយោបាយ និង​អត្តចរិត​នយោបាយ ខុសគ្នា​តាំងពីដើម​មកម្ល៉េះ​។ លោក​ថា សញ្ញា​បែកបាក់ មកដល់​ដំណាក់កាល​ចុងក្រោយ​នេះ រវាង​ក្រុម​លោក​សម រង្ស៊ី និង​ក្រុម​លោក​កឹម សុខា នឹង​មិនអាច​រួបរួមគ្នា​ជាថ្មី​ឡើងវិញ​បានទេ ។ បើ​បែបនេះ ធ្វើ​ម្តេច នឹង​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​របស់លោក​ហ៊ុន សែន បាន​?

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត