កម្ពុជា​ឈ្នះ​មេដាយមាស​១​គ្រឿង​ទៀតហើយ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០១៩​

05-12-2019 2:25 pm 272

​អបអរសាទរ ក្រុម​កីឡាការិនី ប៉េតង់​កម្ពុជា ឈ្នះ​មេដាយមាស បន្ទាប់ពី​យកឈ្នះ ក្រុម​កីឡាការិនី​ម៉ាឡេស៊ី ដោយ​លទ្ធផល ១៣ ទល់នឹង​៤ ហើយ​នេះ​ជា​មេដាយមាស​ទី​២ របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០១៩ លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លីន​។​

​គួរ​លឹកឡើង​វិញ​ថា នេះ​គឺជា​មេដាយមាស​ទី​២​ហើយ ដែល​កម្ពុជា​ដែល​ដណ្តើមបាន​នៅ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០១៩ លើក​ទី​៣០ ដែលមាន​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​កីឡា​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយមាស​១​គ្រឿង កាលពីដើម​សប្តាហ៍ រហូត​មកដល់ពេលនេះ​កម្ពុជា ឈ្នះ​មេដាយ​សរុប​កើន​ដល់ ២២​គ្រឿង​ហើយ​រួមមាន មេដាយមាស​ចំនួន​២ មេដាយប្រាក់​ចំនួន​៣ និង​សំ​មេដាយ​ចំនូ​ន​រិទ្ធ​១៧​គ្រឿង​៕

ព័ត៌មានផ្សេងទៀត