ស្វាយ​ទុំជួយ​ព្យាបាល​មុន​ខ្ទុះ​

05-12-2019 1:01 pm 793

​សម្រាប់​អ្នកមាន​បញ្ហា​ផ្ទៃមុខ​កើត មុន​ខ្ទុះ ហើយ​ចង់​ប្រើប្រាស់ វិធី​ធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​ប្រើ​រូបមន្ត​ផ្សំ​ពី​ស្វាយ​ទុំ​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើ ៖

​យក​ស្វាយ​ទុំ​មួយ​ផ្លែ មក​បកសម្បក​ចេញ​ចិត​យកតែ​សាច់ ដាក់​ក្នុង​កូនចាន​មួយ ហើយ​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​ចំណិត ម្ស៉ៅ​ដីស​កន្លះ​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ កិន​ចូលគ្នា​រហូត​ខា​ប់​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​បំពោ​កលើ​ផ្ទៃមុខ រក្សាទុក​ប្រហែល​១៥​ទៅ​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ដោយ​ទឹកស្អាត​។ វិធីនេះ មានសុវត្ថិភាព និងជួយឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាត តាមបែបធម្មជាតិ៕

 ពាក្យគន្លឹះ  សម្រស់វិទ្យុវាយោ

ព័ត៌មានផ្សេងទៀត