អង្គភាព​អ្នកនាំពាក្យរ​ធ្វើ​សន្និសីទ​ស្តីពី​«​ប្រភេទ​ពូជ​ស្វាយ និង​ទីផ្សារ​អន្តរជាតិ​»

05-12-2019 8:50 am 138

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ រៀបចំ​សន្និសីទ​ព័ត៌មាន​ស្តីពី «​ប្រភេទ​ពូជ​ស្វាយ និង​ទីផ្សារ​អន្តរជាតិ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សន្និសីទ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ពង្រីក​ការយល់ដឹង ដល់​សាធារណជន​ស្តីពី​ពូជ​ស្វាយ និង​តម្រូវការ​ទីផ្សារ​អន្តរជាតិ ចំពោះ​ផលិតផល​ផ្លែស្វាយ​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​។​

​តាម​របាយការណ៍​បានបង្ហាញ​ថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នាំ​ចេញ​ផ្លែស្វាយ​បាន​ជិត​៥​ម៉ឺន​តោន​។ ទីផ្សារ​ធំ​ពីរ​ទៀត ដែល​កម្ពុជា​កំពុង​ស្វះស្វែង​សម្រាប់​នាំ​ស្វាយ​ចេញ​នោះ គឺ​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េខាងត្បូង​៕

ព័ត៌មានផ្សេងទៀត