អំពី​ព​កសាច់​លើ​សារពាង្គកាយ​សុន​ក​

04-12-2019 7:52 pm 627

​ព​កសាច់ (TUMOR) ជា​បាតុភូត​កោសិកា ដែល​រីក​ឡើង ផុតពី​ការត្រួតពិនិត្យ​របស់​សារពាង្គ​កាយ ។ វា​លូតលាស់​នៅពេល​មិន​ចាំបាច់ ដោយ​បង្កើត​ជា​ដុំ​កោសិកា​លើស និង​គ្មាន​សមត្ថភាព​អ្វី​ទាំងអស់ ។ ដុំ​សាច់​មួយ​ចំនួន​ធំ មាន​លក្ខណៈ​ស្លូត មានន័យ​ថា កើត​នៅ​ទីណា បោះ​ទីតាំង​នៅ​ទីនោះ ។ ចំណែក​ដុំ​សាច់​កាច រួម​មាន​កោសិកា​ប្រែប្រួល​ខុស​ធម្មតា និង​មាន​លក្ខណៈ​ឈ្លានពាន ទៅក្នុង​កោសិកា​ធម្មតា និង​ចេះ​តែ​រាលដាល​ទៅ​កន្លែង​ដទៃ ។​

​ព​កសាច់ (TUMOR) តែង​កើត​លើ​ប្រដាប់បន្តពូជ ស្បែក ដោះ មាត់​ឆ្កែ ឆ្មា ។ យ៉ាងណាក៏ដោយ ពុំទាន់​មាន​ការបកស្រាយ​ច្បាស់លាស់​នៅឡើយ អំពី​មូលហេតុ​នៃ​ការកកើត តែ​កត្តា​បង្ក​ឱ្យ​មានពក​សា​ច់នេះ អាច​បណ្តាលមកពី​២​កត្តា រួម​មាន​កត្តា​ក្នុង និង​កត្តា​ក្រៅ ។ 

​កត្តា​ក្នុង​រួមមាន កត្តា​តំណពូជ កត្តា​នេះ ច្រើន​កើត​លើ​ពូជ​សុនក​សុទ្ធ ច្រើន​ជាង​សុនក​កូនកាត់ ហើយ​បាតុភូត​ជាន់​ឈាម ជា​កត្តា​ដែល​មាន​ទំនាក់ទំនង​ដល់​ហានិភ័យ​ការកកើត​រហូត​ដល់​ម​ហា​រីក​ចំពោះ​សុនក​ក្នុង​ប្រេកង់​ខ្ពស់ ។ ក្រៅពីនេះ មាន​កត្តា​អាយុ ភេទ ផងដែរ ។​

​កត្តា​ក្រៅ រួមមាន កត្តា​ជីវ ។ វីរុស​បង្ក​ឱ្យ ព​កសាច់ (TUMOR) ក្លាយ​ជា​មហារីក មាន Feline Leukemia Virus លើ​ឆ្កែ ឆ្មា ។ Papovavirus បង្កើតជា Papilloma លើ​ស្បែក ប្រដាប់​បន្ត​ពូជ ប្លោកនោម ឬ​ស្រោមខួរ ទាំង​លើ​ឆ្កែ និង​មនុស្ស ។ កត្តា​រូប ។ ការ​រំញោច​រយៈពេល​យូរ បង្ក​លក្ខខណ្ឌ​ឱ្យ​ព​កសាច់ (Tumor) មាន​ការរីកលូតលាស់​លឿន ដូចជា X-Ray ជាដើម ។ ក្រៅពីនេះ មាន​កត្តា​គីមី បាក់តេរី ផ្សិត បរា​សិត ៕

ព័ត៌មានផ្សេងទៀត