វិធាន​ការពារ​បរាសិត Demodex ស្ងួត លើ​ស្បែក​សុន​ក​

04-12-2019 7:49 pm 122

​រោគសញ្ញា Demodex ស្ងួត មាន​តាម​កន្លែង ដោយ​មាន​ស្នាម​កន្ទួល​មូលៗ លើ​មុខ ឬ​ជើង ។ ចំពោះ​ការព្យាបាល មិនសូវ​ជា​អំណោយផល​ឡើយ ហើយ​ការ​ជ្រុះ​រោម មិន​ស្មើ ដោយ​កន្លែង និង​មាន​រាង Oval ហើយ​ពេល​ច្បូត ឬ​ស្ទាប​លើ​ខ្លួន​វា យើង​ទទួល​អារម្មណ៍​ថា ស្បែក​មិន​ស្មើ ដូចជា​ក្រដាស​គ្រើម ឬ​រដិបរដុប ។ ​ជាមួយគ្នានេះ កាកសំណល់​បញ្ចេញ​ចោល មាន​សភាព​កើនឡើង ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​រអិល និង​មាន​ក្លិនស្អុយ​ពិសេស​ម្យ៉ាង ។ ក្នុងករណីនេះ ជួនកាល​សត្វ​មិន​រមាស់ តែ​ជួនកាល​ក៏រ​មាស់​ខ្លាំង​ណាស់​ដែរ ។​

​រោគសញ្ញា ៖ សំខាន់​គឺ​ការ​ជ្រុះ​រោម និង​មាន​ការកើនឡើង​នូវ​រំអិល​នៃ​រោម និង​កន្ទួល​គល់​ជើង​រោម ។ ជំងឺ​តែង​កើតឡើង​ចំពោះ​កូន​ឆ្កែ​អាយុ​៣ - ១២​ខែ ដល់​២​ឆ្នាំ ។ តាម​ធម្មតា យើង​ក៏​ឃើញ​កើត​លើ​ឆ្កែ​ពេញវ័យ ឬ​ឆ្កែ​ចាស់ អាយុ​ប្រមាណ​១០​ឆ្នាំ​ដែរ ។​

​កិច្ចការពារ ៖ ត្រូវ​រក្សា​អនាម័យ​ជានិច្ច ។ ប្រើ​ប្រេង​កក់​ដែល​មាន​ផ្ទុក Peroxide de benzoyl វា​មាន​ឥទ្ធិពល​រម្ងាប់​មេរោគ និង​ប្រឆាំង​ញើស​ក្អែល ដើម្បី​ឱ្យ​ស្បែក​ស្អាត ៕

ព័ត៌មានផ្សេងទៀត