បញ្ហា​បរាសិត Demodex លើ​ស្បែក​សុន​ក​

04-12-2019 7:47 pm 178

Demodex ជា​ប្រភេទ​បរាសិត​ផ្សេងទៀត ដែល​កើត​លើ​ស្បែក​ដែរ ដោយ​បង្ក​ឱ្យ​មាន​សភាព​រលាក​លើ​ស្បែក និង​ក្នុង​គល់​ជើង​រោម ដែល​វា​មាន​ឈ្មោះ​ថា Demodex Canis (​សម្រាប់​ឆ្កែ​) និង Cati (​សម្រាប់​ឆ្មា​) ។ ជាទូទៅ គេ​ឃើញ​មាន​ស្នាមរបួស​ជា​កញ្ចុំៗ ឬ​រាលដាល​ជាមួយ​ប្រតិកម្ម​ដូចជា ស្រ​ការបើក ឬ​អាច​រលាក​ខ្ទុះ ។​

​ចំពោះ​កូន​ឆ្កែ តែង​ទទួល​រងគ្រោះ​ភាគច្រើន​ក្នុង​អំឡុង​ខែ​ដំបូង ពេល​ដែល​នៅ​ជាមួយ​មេ (​មេមាន​ជំងឺ​នេះ​) ហើយ​២៤​ម៉ោង​ក្រោយ បរា​សិត នឹង​បង្ក​ជំងឺ​លើ​គល់​រោម​នៃ​តំបន់​ច្រមុះ ។ កម្រិត​សំណើម​នៃ​ស្បែក និង​លក្ខខណ្ឌ​ចិញ្ចឹម​កខ្វក់ អាច​ជា​មូលហេតុ​អំណោយផល​ដល់​ការលូតលាស់​នៃ​ជំងឺ ៕

ព័ត៌មានផ្សេងទៀត