បាក់តេរី និង​ផ្សិត​អាឡែកហ្ស៊ី កើតឡើង​លើ​សុនក​

04-12-2019 7:41 pm 157

Staphylococcus ជា​ប្រភេទ​បាក់តេរី​ដែល​បង្ក​បញ្ហា​រមាស់​ស្បែក កើតឡើង​ចំពោះ​សុនក​ដែល​គេ​ឧស្សាហ៍​ឃើញ​បំផុត ។ សុនក​មួយចំនួន​អាច​ធន់​ជាមួយ​បាក់តេរី​នេះ​បាន តែ​មួយ​ចំនួន​ទៀត​មិន​អាច​ឡើយ ហេតុនេះ ពេល​វា​រមាស់ វា​បណ្តាល​ឱ្យ​ជ្រុះ​រោម ស្បែក​ក្រហមជាំ គ្រើម ចុះខ្សោយ​ភាព​សុំ​ា និង​មាន​ការឈឺចាប់ ។ បាក់តេរី​អាឡែកហ្ស៊ី អាច​កើតឡើង​ក្រោយពេល​មាន​វិបល្លាស​អរ​ម៉ូ​ន​បរាសិត ។​

​ជាទូទៅ ត្រូវ​ព្យាបាល​ដោយ​ពពួក​អង់ទីប្យូទិច និង​សាប៊ូ (antibacterial shampoos)​ឬ​ប្រេង​កក់ (ointments) ព្រោះ​វា​ជួយ​ឱ្យ​ស្បែក​សត្វ​វិលត្រឡប់​មក​សភាព​ដើម​វិញ​បាន​ប្រសើរ ។ ការព្យាបាល​ដោយ​ពពួក​អង់ទីប្យូទិច ត្រូវធ្វើ​រយៈពេល​ប្រមាណ​៦​សប្តាហ៍ ។ បើសិនជា​ការ​ព្យាបាល​នៅ​ដំណាក់កាល​ទី​១​មិន​ជោគជ័យ ត្រូវ​បន្ថែម​បន្ត​ច្រើន​សប្តាហ៍​ទៀត ដោយ​ធានា​ថា វា​បាត់​សញ្ញា​អស់​លើ​ស្បែក​ចំនួន​១​សប្តាហ៍ មុន​បញ្ឈប់​ការប្រើ​អង់ទីប្យូទិច ។ ការ​លាប​ប្រេង​កក់ (Ointment) អាច​ធ្វើឡើង​នៅ​កន្លែង​ឈឺចាប់ ដំបៅ និង​តំបន់​ដែល​មាន​ឆ្លង​មេរោគ ហើយ​គប្បី​ត្រូវ​រុំ​បិទ ។ គប្បី​ដុសលាង​ដោយ​ពពួក​សាប៊ូ​ទាំងនេះ ចំនួន​១​ទៅ​២​ដង​ក្នុង​មួយ​សប្តាហ៍ ។ ពពួក​សាប៊ូ​ទាំងនេះ យើង​ត្រូវ​ប្រើ​បន្តទៀត បើ​ទោះ​ជា​សត្វ​ជាសះស្បើយ​ក៏ដោយ ។ បើសិនជា​ដំបៅក្លាយ មាន​ជាប់​រោម​ស្អិត​ជាប់​ដំបៅ ដោយ​ស្ថានភាព​រលាក​នោះ គួរ​ត្រាំ​ស្បែក​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ ។​

​អាឡែកហ្ស៊ី​លើ​ស្បែក ក៏​អាច​បណ្តាល​ពី​ផ្សិត​ដែរ យើង​សម្គាល់​ដោយ​លក្ខណៈ​ជ្រុះ​រោម​ទាំង​ផ្ទាំង រោម​បាក់ លិទ្ធ​ដល់​ណា រលាក​ដល់​ត្រឹមនោះ ។ ជំងឺ​ផ្សិត ច្រើន​កើត​លើ​ឆ្កែ​រោម​វែង សម្បុរ​ខ្មៅៗ ឬ​កូន​ឆ្កែ​តូចៗ អាយុ​តិចជាង​១​ឆ្នាំ ឬ​ឆ្មា​ជាដើម ។ ឱសថ​ព្យាបាល​ផ្សិត​មានដូចជា ៖ Ketoconazole, Econazol, Imidazol​លាប ឬ​បាញ់ ១-២​ដង​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍ ។ Imaveral ១០% លាប ឬ បាញ់​លើ​ខ្លួន​សត្វ រយៈពេល​១៥​ថ្ងៃ ហើយ​ចន្លោះ​នៃ​ការព្យាបាល​៣​ថ្ងៃ​ម្តង ។ Griseofulvine​ចំពោះ​សត្វ​សុន​ក ប្រើ​៥០​មី​លី​ក្រាម ក្នុង​មួយ​គីឡូក្រាម រីឯ​សត្វ​ឆ្មា​វិញ ប្រើ​កម្រិត ៥០-១០០​មី​លី​ក្រាម ក្នុង​មួយ​គីឡូក្រាម លេប​តិច​បំផុត​១៥​ថ្ងៃ (​ជាធម្មតា​លេប​តែ​រយៈពេល​១​ខែ គឺ​ជាសះស្បើយ​) ៕

ព័ត៌មានផ្សេងទៀត