វិធានការ​ការពារ​សុនក​ពី​ជំងឺ​អាឡែកហ្ស៊ី​ស្បែក​

04-12-2019 7:39 pm 125

​អាឡែកហ្ស៊ី​ស្បែក ៖ វា​ជា​បញ្ហា​មួយ​ដែល​គេ​តែង​ជួបប្រទះ​លើ​ស្បែក​សុនក ។ បញ្ហា​នេះ វា​បណ្តាល​មកពី​មូលហេតុ​ជាច្រើន ដូចជា ចំណីអាហារ បាក់តេរី ផ្សិត ហើយ​កន្លែង​ឧស្សាហ៍​ឃើញ​អាឡែកហ្ស៊ី រួមមាន នៅ​លើ​មុខ ត្រចៀក ខ្នង ទ្រូង និង​ប្រអប់ជើង ។​

​អា​ឡែក​ស​ហ្ស៊ី​ដោយ​ចំណី ៖ អាឡែកហ្ស៊ី​ដោយ​ចំណីអាហារ បង្ហាញ​សញ្ញា​ដូចជា រលាក​រោលរាល និង​ជ្រុះ​រោម ជួន​កាល​វា​បង្ហាញ​នូវ​រោគសញ្ញា​រាក​ផងដែរ ។ ប្រភេទ​ចំណី​ដែល​បណ្តាល​ឱ្យ​ស្បែក​អាឡែកហ្ស៊ី មានដូចជា ពោត សណ្តែកសៀង សាច់គោ សាច់មាន់ ដែល​សារធាតុ​ប្រភេទ​នេះ ត្រូវបាន​គេ​និយម​ផលិត​ជា​ចំណី​គ្រាប់​សម្រាប់​សុនក ។​

​វិធានការ ៖ ត្រូវ​ប្រាកដថា បញ្ហា​នេះ បណ្តាលមកពី​ចំណីអាហារ​ពិតមែន ចំពោះ​អាឡែកហ្ស៊ី​បែបនេះ អាច​បណ្តាលមកពី​ចំណី​២​ប្រភេទ គឺ​ចំណី​ក្នុង​គ្រួសារ និង​ចំណី​សម្រេច ។ ចំពោះ​ចំណី​ក្នុង​គ្រួសារ អ្នក​ត្រូវ​កំណត់ពេល​ផ្តល់​អាហារ ជា​ប្រភេទ​សាច់គោ​ជាថ្មី រហូត​ដល់​សុនក​បាត់​សញ្ញា​អាឡែកហ្ស៊ី ពោល​គឺ​បាត់​សញ្ញា​អេះ​ខ្វាច ។ សុនក​ប្រមាណ​៨០% ច្រើន​ជួបប្រទះ​បញ្ហា​អាឡែកហ្ស៊ី ដោយសារ​ប្រភេទ​ចំណី​សម្រេច ព្រោះ​នៅ​ក្នុង​នោះ ច្រើន​ផ្លាស់ប្តូរ​ប្រភព​ប្រូតេអ៊ីន សាច់ និង​ជាតិ​ខ្លាញ់​សំខាន់ ។ គួរតែ​ប្រើ​អាហារ​សម្រេច​ដែល​ផលិត​ចេញពី Organic ឬ​ធម្មជាតិ ព្រោះ​វា​មាន​លក្ខណៈ​ប្រសើរ​ជាង ៕

ព័ត៌មានផ្សេងទៀត