ជំងឺ កង្វះ​ឈាមក្រហម លើ​សត្វ​ឆ្មា​

04-12-2019 7:34 pm 303

​សញ្ញាណ ៖ ជំងឺ​កង្វះ​ឈាម​ក្រហម លើ​សត្វ​ឆ្មា បង្កឡើង​ដោយ បាក់តេរី - វីរុស Rickettsia ទន្ទ្រាន​ទៅលើ និង​ក្នុង​គោលិកា​ក្រហម ។ ជំងឺ​នេះ​មាន​លក្ខណៈ​ស្រួចស្រាល់ និង​រុំ​ា​រ៉ៃ ។​

​ការ​រាតត្បាត ៖ តាមផ្លូវ​រំលាយ​អាហារ ការបញ្ចូល​ឈាម ស្នាម​ខាំ​របស់​ដង្កែ ។​

​រោគសញ្ញា ៖ រយៈពេល​សំងំ​នៃ​ជំងឺ ១-៥​សប្តាហ៍ ។​

​លក្ខណៈ​ស្រួចស្រាល់ ៖ សីតុណ្ហភាព​ក្នុង​ខ្លួន​កើនឡើង​៣៩-៤១​អង្សា បន្ទាប់មក សីតុណ្ហភាព​ក្នុង​ខ្លួន​ចុះ​ត្រជាក់​ជា​បណ្តើរៗ​រហូត​ស្លាប់ ។ ស្បែក​មាន​ពណ៌​លឿង ល្ហិតល្ហៃ ផាល​ហើម ។​

​លក្ខណៈ​រុំ​ា​រ៉ៃ ៖ សីតុណ្ហភាព​ធម្មតា ឬ​ទាប​ជាង​ធម្មតា ។ ល្ហិតល្ហៃ ស្គម​ស្គាំង អាច​មាន​ចេញ​ផ្គួប​នូវ​សញ្ញា​ពិបាក​ដកដង្ហើម ។​

​កិច្ចការពារ ៖ ធ្វើ​អនាម័យ និង​សម្លាប់​ដង្កែ ។ ការងារ​ផ្លូវដង្ហើម​និង​ទប់​រាក ៕

ព័ត៌មានផ្សេងទៀត