ជំងឺ Feline Rhinotracheitis លើ​សត្វ​ឆ្មា​

04-12-2019 7:32 pm 486

​សញ្ញាណ ៖ ឆ្មា ៤០-៥០% ទទួល​ជំងឺ​លើ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស FHV ដែល​ធ្វើឱ្យ​រលាក​ច្រមុះ រលាក​ភ្នាស​ភ្នែក រលាក​ក្រពេញទឹកមាត់ រលាក​មាត់ និង​ហូរ​ទឹក​មាត់ច្រើន ។ 

​ការ​រាលដាល ៖  Feline Herpes Virus តែង​បង្ក​ឱ្យមាន​ជំងឺ​ផ្លូវដង្ហើម ប្រព័ន្ធ​បន្ត​ពូជ និង​មជ្ឈមណ្ឌល​ប្រសាទ ។ សត្វ​ដែល​ទទួល​ជំងឺ​បំផុត គឺ​ឆ្មា និង​ត្រកូល​ឆ្មា ។ ចម្លង​ដោយផ្ទាល់​ពេល​រស់នៅ​ជាមួយគ្នា ។ សត្វ​ដែល​សះស្បើយ​ផ្ទុក Virus ច្រើន​ខែ ។​

​រោគសញ្ញា ៖ គ្រុន​ដោយមាន​សីតុណ្ហភាព​៤០​អង្សា តែ​លើ​ស្បែក​មាន​សីតុណ្ហភាព​ធម្មតា ។ រលាក​ច្រមុះ ភ្នាស​ភ្នែក បណ្តាល​ឱ្យ​សត្វ​ហូរ​សំបោរ និង​ទឹកភ្នែក ។ ករណី​ធ្ងន់ធ្ងរ វា​រលាក​ទាំង​មាត់ និង​ក្រពះ ។ សញ្ញា​អូសបន្លាយ​៥-១០​ថ្ងៃ រហូតដល់​៦​សប្តាហ៍ ។ អត្រា​ស្លាប់​ទាប លើកលែង​តែ​កូន​ឆ្មា និង​ឆ្មា​ចាស់ៗ ។ ជំងឺ​តែង​ជួប​ជាមួយ​មេរោគ​ផ្សេងៗ ដែល​ធ្វើឱ្យ​ជំងឺ​ធ្ងន់ធ្ងរ ។​

​កិច្ចការពារ ៖ ត្រូវ​ប្រើ Vaccine ដូច​រៀបរាប់​ខាងលើ ដូចជា Feline Herpes Virus, លើកទីមួយ អាយុ​៦-៨​សប្តាហ៍ លើក​ទី​ពីរ ៣-៥​សប្តាហ៍ ៕

ព័ត៌មានផ្សេងទៀត