ជំងឺ Feline Panleucopenia លើ​សត្វ​ឆ្មា​

04-12-2019 7:26 pm 163

​សញ្ញាណ ៖ ជំងឺ Feline Panleucopenia​ជា​ជំងឺ​ដែល​បង្ក​ដោយ Parvovirus ធ្វើឱ្យ​ឆ្មា​គ្រុនក្តៅ​វិកល​លី​លា បោះបង់​ចំណីអាហារ បាត់បង់​ជាតិ​ទឹក រលាក​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ និង​គោលិ​កាសថយចុះ ។​

​រោគសញ្ញា ៖ រយៈពេល​លេច​ចេញ​នៃ​ជំងឺ ជា​មធ្យម​គឺមាន​ចំនួន​ចាប់ពី ៣-៧​ថ្ងៃ ។​
​លក្ខណៈ​ស្រួចស្រាល់​ខ្លាំង​៖ ឆ្មា​ស្លាប់​ក្រោយពេល​លេច​ចេញ​ជំងឺ​នេះ ១២-២៤​ម៉ោង ជាមួយ​ស្ថានភាព​គ្រុនក្តៅ​ដំបូង ហើយ​បន្ទាប់​មក​កម្តៅ​ថយចុះ​ជា​បណ្តើរៗ ។​

​លក្ខណៈ​ស្រួចស្រាល់​៖ លេច​ចេញ​នៅ​ថ្ងៃទី​២-៧ និង​អត្រា​ស្លាប់​ខ្ពស់ សីតុណ្ហភាព​៤០​អង្សា​ក្នុង​២៤​ម៉ោង បន្ទាប់មក សីតុណ្ហភាព​ថយ​ចុះ​មក​ត្រឹម​៣៥-៣៦​អង្សា ។ ជាមួយ​ស្ថានភាព​ដេក​ល្ហិតល្ហៃ គ្មាន​ចលនា រាក​មាន​ឈាម នៅ​ថ្ងៃ​ទី​១-២ ក្អួត​និង​បាត់បង់​ជាតិ​ទឹក ហើយ​ស្លាប់​នៅ​ថ្ងៃ​ទី​៣-៤ ក្រោយពេល​លេចចេញ​នូវ​ជំងឺ​នេះ ក្នុង​អត្រា​៦០-៩០% ។ 
​ជំងឺ​នេះ គឺ​កើតឡើង​មិន​លើស​ពី​៥-៧​ថ្ងៃ សត្វ​នឹង​ជាសះស្បើយ​វិញ​បើ​មិន​ស្លាប់ ដោយ​ពេលនោះ សីតុណ្ហភាព​កើន​ជា​បណ្តើរៗ ហើយ​ចំនួន​គោលិ​កាសក៏​ចេះតែ​កើន​ឡើង​វិញ​ដែរ ។ អត្រា​ស្លាប់មាន​ប្រមាណ​៨០% ករណី​សត្វ​អាយុ​តិចជាង​៦​ខែ ហើយ​អត្រា​ស្លាប់​៤០-៥០% ករណី​ឆ្មា​អាយុ​លើសពី​៦​ខែ ។​

​លក្ខណៈ​មធ្យម​៖ កើនឡើង​ប្រមាណ ៨-១០​ថ្ងៃ ជាមួយ​សញ្ញា​រលាក​ក្រពះ​ពោះវៀន​ច្បាស់លាស់ ។​

​ការ​រាលដាល​៖ ជំងឺ​នេះ​នឹង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​លើ​អម្បូរ​ឆ្មា រួម​ទាំង​ចចក​ផង ។ ជំងឺ​បង្ក​ជាសំខាន់ លើ​ឆ្មា​អាយុ​៣-១២​ខែ ហើយ​ឆ្មា​ដែល​មាន​អាយុ​ច្រើន គឺ​មិន​សូវ​ធ្ងន់ធ្ងរ​ទេ ។​

​កិច្ចការពារ​៖ ឆ្មា​ដែល​សះស្បើយ​ពី​ជំងឺ មាន​ភាព​សុំា​ពេញ​មួយ​ជីវិត ។ Vaccine ការពារ​ជំងឺ​មាន​២​ប្រភេទ Vaccine​រស់ និង​ងាប់ ។ Vaccine រស់ បង្កើត​ភាព​សុំា​ក្រោយ​ចាក់ ២៤-៤៨​ម៉ោង តែ​ហាម​ចាក់​លើ​ឆ្មា​មានគភ៌ ឬ​កូន​ឆ្មា​ពេល​វា​មាន​អាយុ​តិចជាង​១​ខែ ។ Vaccine ងាប់​បង្កើត​ភាព​សុំា​ក្រោយ​ចាក់ ៧២​ម៉ោង ៕​

ព័ត៌មានផ្សេងទៀត