លោក​ហ៊ុន សែន អបអរ​U22​កម្ពុជា​ដែល​យកឈ្នះ​U22​ម៉ាឡេស៊ី​3-1

04-12-2019 5:11 pm 517

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អបអរសាទរ និង​កោតសរសើរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ U22 កម្ពុជា បាន​យក​ឈ្នះ U22 ម៉ាឡេស៊ី ក្នុង​លទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន ដែល​កម្ពុជា នឹង​ឡើង​ទៅ​ប្រកួត​បន្ត នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រាត់​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ទាំងអស់​ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡាដ្ឋាន និង​តាម​ទូរទស្សន៍​។​ ​សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 ៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនបាល់ទាត់U22

ព័ត៌មានផ្សេងទៀត