U22កម្ពុជាឡើងវគ្គពាក់​​កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម២០១៩

04-12-2019 4:59 pm 568

​អបអរសាទរ​​ក្រុម​ជម្រើស​ជាតិU22កម្ពុជានាពេលនេះ​ បាន​យកឈ្នះ​ម៉ាឡេស៊ី៣​ទល់នឹង​១ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​២០១៩លើក​ទី​៣០ កាលពីរ​សៀ​ល​ម៉ោង​៣:០០​នាទីនា​ថ្ងៃទី​០៤ខែធ្នូ​នេះ​។ ចំណែក​ម្ចាស់ផ្ទះ​ហ្វីលីពីននាំមុខ​ទីម័​រខាង​កើត៦​ទល់នឹង​១ប៉ុណ្ណោះ​ ជាហេតុផ្ដល់ឱកាស​មួយ​​ដល់ក្រុម​ជម្រើស​ជាតិ​U22កម្ពុជា អាចឡើង​​ទៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្របាន។​ ប្រសិនហ្វីលីពីន​រកគ្រាប់បាល់​បានច្រើនជាងនេះ នោះហ្វីលីពីន​ជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ​នេះ​គឺ​ជា​​មោទនភាព​មួយ​របស់​កីឡាករ​ជម្រើសជាតិU22កម្ពុជា ដែល​បាន​បង្កើត​នូវ​ប្រវត្តិសាស្ដ្រ​ថ្មី ក្នុង​ការឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង​ក្នុងរយៈពេល ៦០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​នេះ បន្ទាប់ពី​ក្រុមU22កម្ពុជាបានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ក្នុង​ពូ​លAដោយមាន៧​ពិន្ទុ ស្មើ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដែរតែ​កម្ពុជា​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង ៕

ព័ត៌មានផ្សេងទៀត