អាហារ​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ​

04-12-2019 4:39 pm 342

​រដូវ​រងា អាកាសធាតុ​មាន​ការប្រែប្រួល បើ​សុខភាព​មិន​រឹងមាំ អាច​កើត​អាការ​ផ្តាសាយ​បាន​។ ដូច្នេះ ដើម្បី​ការពារ​ទប់​ទល់នឹង​ជំងឺ​ផ្តាសាយ​នេះ គួរ​បង្កើន​ប្រព័ន្ធ​ការពារ​នៅក្នុង​រាងកាយ ដោយ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ដែលមាន​ជីវជាតិ​វីតាមីន C ច្រើន​។ រាងកាយ​មនុស្ស ត្រូវការ​ជីវជាតិ​វីតាមីន C ក្នុង​មួយថ្ងៃ ២៥០​ទៅ​១០០០​មិល្លិក្រា​ម​។ ប្រភព​នៃ​ជីវជាតិ​វីតាមីន C មាន​នៅក្នុង​បន្លែ និង​ផ្លែឈើ​ដូចជា ស្ពៃ​ក្តោប ផ្កា​ខាត់ណា សណ្តែក​បណ្តុះ ក្រូចឆ្មារ និង​ក្រូចពោធិ៍សាត់​ជាដើម​។ អត្ថប្រយោជន៍​ផ្សេងទៀត​នៃ​ជីវជាតិ​វីតាមីន C ជួយ​បង្កើន​និង​ពង្រឹង​អង្គ​បដិបក្ខ ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​បង្ក​ឲ្យ​កើត​ជំងឺមហារីក ថែមទាំង​ជួយ​ពន្យា​ភាព​ចាស់​ទៀតផង​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពជំងឺផ្តាសាយ

ព័ត៌មានផ្សេងទៀត