ក្រុម​វីតាមីន​ដែល​ជួយ​គ្រប់គ្រង​ទម្ងន់​

04-12-2019 3:57 pm 274

ជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​ទម្ងន់​ឲ្យនៅ​ថេរ មិន​ឡើង​និង​មិន​ចុះ នារីៗ​គួរ​ទទួលយក​ពពួក​វីតាមីន​ដូចជា​៖

-​វីតាមីន B2 (​រ៉ៃ​បូ​ហ្វា​រិន​) : ចាំបាច់​សម្រាប់​ក្រ​ពេញទី​រ៉ូ​អ៊ីដ និង​ប្រព័ន្ធ​ដុតបំផ្លាញ​។ ប្រភព​នៃ​វីតាមីន B2 មាន​នៅក្នុង​ទឹកដោះ ថ្លើម អាល់​ម៉ុន ស៊ុត ចុងអង្ករ​សាលី និង​បន្លែ​បៃតង ...​។​

-​វីតាមីន B3 (​ណៃ​អាស៊ីន​) : ចាំបាច់​ក្នុង​ការផលិត​អ័រម៉ូន ក្រពេញ​ទី​រ៉ូ​អ៊ីដ​ដូចគ្នា ថែមទាំង​ជា​ផ្នែក​មួយ​នៃ Glucose Tolerancce Factor (GTF) ដែល​បញ្ចេញ​គ្រប់ពេល កាលណា​ឈាម​ឡើង​ខ្ពស់​។ ប្រភព​នៃ​វីតាមីន B3 មាន​នៅក្នុង ថ្លើម​មាន់ សាច់ ស៊ុត ត្រី​សាល​ម៉ន ត្រីធូ​ណា អង្ករ​អា​វ័ន ហ្វ្រូ​ម៉ា ផ្លែឈើ​ក្រៀម និង​អង្ករសំរូប ...​។​

-​វីតាមីន B5 (​អាស៊ីដ​ផែនធិ​និក​) : កង្វះ​វីតាមីន B5 អាច​រាំងស្ទះ​ដល់​សមត្ថភាព​រាងកាយ ក្នុង​ការប្រើប្រាស់​ជាតិ​ខ្លាញ់​។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការផលិត​ថាមពល និង​ជួយ​ដល់​ក្រពេញ​អា​ឌ្រី​ណាលីន​។ អាហារ​សម្បូរ​ដោយ​វីតាមីន B5 មាន​ថ្លើម សាច់ សត្វ​ស្លាប សណ្តែក​សំបក​រឹង ចុងអង្ករ​សាលី ស៊ុត អង្ករ​អា​វ័ន សណ្តែក និង​បន្លែ​ពណ៌​បៃតង ។​

-​វីតាមីន B6 : ជួយ​ឲ្យ​ការផលិត​អ័រម៉ូន​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីដ និង​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ធ្វើការ​ជា​ប្រក្រតី​។ អាហារ​ដែល​សម្បូរ វីតាមីន B6 មាន​សាច់គោ សាច់សត្វ​ស្លាប ផ្លែ​ប៊័រ (​អា​វ៉ូ​កាដូ​) ចេក ស្ពៃ​ក្តោប ផ្លែឈើ​ក្រៀម និង​ស៊ុត ...​។​

-​ខូលីន : ជា​វីតាមីន​មួយ​ប្រភេទ​តែ​មិនមែនជា​វីតាមីន​ពិតប្រាកដ​ទេ ដោយសារ​វា​ត្រូវបាន​សាង​ឡើង ដោយ​ថ្លើម​។ បើ​ខ្វះ​ខូលីន​នឹង​ធ្វើឲ្យ​កើតមាន​អាកា​រ​ខ្លាញ់​រុំ​ថ្លើម​។ អាហារ​ដែល​សម្បូរ​ខូលីន មាន​ថ្លើម​គោ ស៊ុត​ក្រហម ត្រសក់​និង​សណ្តែកដី ...​។​

-​អៃ​ណូ​ស៊ីថល : ត្រូវបាន​សាង​ឡើង ដោយ​រាងកាយ​មនុស្ស​យើង មាន​តួនាទី​បំផ្លាញ​ខ្លាញ់ វា​សម្បូរ​នៅក្នុង​ថ្លើម​គោ សណ្តែកសៀង ស៊ុត ផ្លែឈើ រសជាតិ​ជូរ និង​ធញ្ញជាតិ ...​។​

-​វីតាមីន C : ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព សម្បូរ​នៅ​ក្នុងប្រូក​ខូលី ស្ពៃ​ក្តោប ផ្លែ​គី​វី ក្រូចឆ្មារ ក្រូច​ពោធិ៍សាត់ និង​ស្ត្រូវ​បឺរី ...៕ ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត