តារា​សម្ដែង​​កូរ៉េខាងត្បូង​ម្នាក់​ទៀត​ហើយ​​ត្រូវ​ប្រទះឃើញ​​ស្លាប់​នៅ​ក្នុងផ្ទះ​

04-12-2019 1:21 pm 292
រូបភាពលោក​Cha In-ha

​តារា​សម្ដែង​កូរ៉េខាងត្បូង​ម្នាក់​ឈ្មោះ​Cha In-ha អាយុ​២៧​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ មូលហេតុ​នៃ​ការស្លាប់​កំពុង​ត្រូវបាន​ស៊ើបអង្កេត នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​។ ព័ត៌មាន​បន្ថែម​នៃ​ការស្លាប់​របស់លោក​Cha In-ha មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ឡើយ​។​

 

​ការស្លាប់​របស់​តារា​សម្ដែង​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី បន្ទាប់ពី​តារា​ស្រី​ល្បីឈ្មោះ​របស់​កូរ៉េខាងត្បូង​ដល់​ទៅ​ពីររូប ទើបតែ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុងពេល​ថ្មីៗ​នេះដែរ​។ តារា​ស្រី​ទាំងពីរ​រូប​មាន​នាង​Goo Hara និង​នាង​Sulli ដែល​មិត្ដភក្ដិ​ជិតស្និទ្ធ​របស់​អ្នកទាំ​ង​ពីរ​និយាយថា មុនពេល​ស្លាប់​ពួកគេ​បាន​ទទួលរង​នូវ​ការប្រមាថ​យ៉ាងខ្លាំង​តាម​អ៊ី​ន​ធឺ​ណេត​។ ការស្លាប់​របស់​តារា​ស្រី​ទាំងពីរ​ដួង ក៏​ធ្វើឲ្យមាន​ការជជែក​ឡើងវិញ​ពី​ការប្រមាថ និង​រិះគន់​តាម​អ៊ី​ន​ធឺ​ណេត​នៅ​កូរ៉េខាងត្បូង ដែលមាន​ការទាមទារ​ឲ្យ​ដាក់ទោស​ចំពោះ​បទឧក្រិដ្ឋ​តាម​អ៊ី​ន​ធឺ​ណេត និង​ការរិះគន់​ឬ​ប្រមាថ​ទាំង​រំលោភបំពាន​តាម​អ៊ី​ន​ធឺ​ណេត​៕

ព័ត៌មានផ្សេងទៀត