ក្រុមបាល់ទាត់​ជម្រើសជាតិ​U22​កម្ពុជា​ ជួប​ជាមួយ​ម៉ាឡេស៊ី ម៉ោង​៣​រសៀល​នេះ​​

04-12-2019 9:43 am 611

នៅ​សៀ​ល​ម៉ោង​៣ នា​ថ្ងៃទី​០៤ ខែធ្នូ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា នឹង​ត្រូវប្រគួត​ជាមួយ​ក្រុម​ជម្រើសជាតិ U22 ម៉ាឡេស៊ី ក្នុងជំនួប​បញ្ចប់​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០១៩ លើក​ទី​៣០ នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង​ម៉ានីល ។ ជាមួយគ្នា​នោះ នៅ​ម៉ោង​ដំណាលគ្នា ក្រុម​ម្ចាស់ផ្ទះ​U22 ហ្វីលីពីន ក៏ត្រូវ​ប្រកួត​ចុងក្រោយ​ជា​មួយក្រុម​U22 ទីម័​រខាង​កើត​ផងដែរ​។​

​គួរ​បញ្ជាក់ថា នេះ​គឺ​ជា​ការប្រគួតដ៏​សំខាន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិក​ម្ពុ​ជា ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​(១/២) លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​នេះ ជា​មួយក្រុម U22 ម៉ាឡេស៊ី និង​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន ដែល​កំពុងកាន់ ៤​ពិន្ទុ​ក្នុង​ដៃ​ស្មើគ្នា បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ក្នុង​ពូ​ល​ឈ្នះ​១​ស្មើ ១​និង​ចាញ់​១ ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត