ព្យុះ​ទី​ហ្វុង​​Kammuri​​សម្លាប់​មនុស្ស​​៣​នាក់​​នៅ​ហ្វីលីពីន

04-12-2019 8:25 am 234
ដើមឈើបាក់ដោយសារព្យុះទីហ្វុង

​ព្យុះ​ទី​ហ្វុង​Kammuri​កាលពី​ថ្ងៃ​អង្គារ បាន​វាយប្រហា​រលើ​ប្រទេស​ហ្វីលីពីន ជាមួយនឹង​កម្លាំង​ខ្យល់​ខ្លាំង​បង្ក​ជា​ភ្លៀង​ធ្លាក់ និង​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​ចេញពី​លំនៅឋាន ឆ្ពោះទៅកាន់​ជម្រក​បណ្ដោះអាសន្ន​។ អាកាសយានដ្ឋាន​អន្ដរជាតិ​ក្នុង​រដ្ឋធានី​ម៉ានីល​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ការពារ​សុវត្ថិភាព​។ ក្រុម​ព្យាករណ៍​អាកាសធាតុ​បាន​បញ្ជាក់ថា ព្យុះ​ទី​ហ្វុង​Kammuri​បោកបក់​ជាមួយ​ល្បឿន​ខ្យល់​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​កម្រិត​អតិបរមា​គឺ​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​បោកបក់​ទៅ​ទិស​ពាយព្យ​។ 

​របាយការណ៍​បឋម​មនុស្ស​បីនាក់​បាន​ស្លាប់ និង​បង្ក​ការខូចខាត​ផ្ទះសម្បែង​ប្រជាជន រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​។ គួរ​បញ្ជាក់ថា ព្យុះ​នេះ​កើតឡើង​ស្របពេល​ហ្វីលីពីន កំពុង​ប្រារព្ធ​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម​លើកទី​៣០ ដោយ​អាជ្ញាធរ​ប្រកាស​ឲ្យ​ក្រុម​អត្ដ​ពលិក​ទាំងអស់​មាន​ការប្រុង​ប្រយ័ត្ន​បន្ថែម ការពារ​ក្រែង​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​៕

ព័ត៌មានផ្សេងទៀត