ពិសា​ចេក​ច្រើនពេក ប្រឈម​ហា​នី​ភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

03-12-2019 8:00 pm 295

​ផ្លែ​ចេក​ផ្តល់​អត្ថប្រយោជន៍​ច្រើន មិន​ថា​ចំពោះ​សម្រស់​និង​សុខភាព​។ ប៉ុន្តែ​ទន្ទឹមនឹង​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលុប ចេក​ក៏​អាច​បង្ក​ទុក្ខទោស​មកឲ្យ​អ្នកវិញ​ផងដែរ ប្រសិនបើ​ពិសា​ច្រើន​លើស​កម្រិត​។ នៅក្នុង​ផ្លែ​ចេក​មាន​ផ្ទុក glycemic ដែល​មានន័យថា​ពួកវា​មាន​សមត្ថភាព ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​កើនឡើង​បន្តិ​ច​។ ការ​ទទួលទាន​ច្រើន​លើស​កម្រិត នៃ​អាហារ​ដែលមាន​កម្រិត glycemic ខ្ពស់ អាច​បង្កើន​ហានិភ័យ នៃ​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​ធាត់​ជាដើម​។ ដូច្នេះ​អ្នក​គួរតែ​គ្រប់គ្រង​ការ​ទទួលទាន​ចេក​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស​សម្រាប់​អ្នក​កំពុងមាន​ជំងឺ​ទឹកនោម​ផ្អែម​៕ 

 ពាក្យគន្លឹះ  សុខភាពផ្លែចេក

ព័ត៌មានផ្សេងទៀត