ពិព័រណ៍​សា​ក់​នៅ​ម៉ាឡេស៊ី​​រង​ការរិះគន់​​យ៉ាង​ចាស់ដៃ​​ព្រោះ​លេច​រូបភាព​​ខ្វះ​សីលធម៌​

03-12-2019 5:41 pm 591
រូបភាពស្ដ្រីម្នាក់ដោះអាវបង្ហាញរូបសាក់ល្វែងខាងលើ

​ម៉ាឡេស៊ី​បានរៀបចំ​ពិព័រណ៍​សា​ក់មួយ​កាលពី​ចុង​សប្ដាហ៍​មុន​ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ ដោយ​ទាក់ទាញ​អ្នកចូលរួម​មកពី​ប្រមាណ​៣៥​ប្រទេស​។ តាម​រូបភាព​ដែល​បែកធ្លាយ​នៅក្នុង​ពិព័រណ៍​នោះ ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​នាំគ្នា​ចាក់​សាក់​និង​បង្ហាញ​សាក់ ដោយ​អ្នកខ្លះ​បិទបាំង​តែ​កន្លែង​កេរ្ដិ៍ខ្មាស​ប៉ុណ្ណោះ​។ សកម្មភាព​នេះ​ត្រូវបាន​រដ្ឋមន្ដ្រី​ទេសចរណ៍ សិល្បៈ​និង​វប្បធម៌​ម៉ាឡេស៊ី​រិះគន់​យ៉ាង​ចាស់ដៃ​។ ពិព័រណ៍​ចាក់​សាក់​ចាប់ផ្ដើម​មាន​វត្ដ​មាន​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ប៉ុន្ដែ​ទើបតែ​ឆ្នាំនេះ​ទេ​ដែល​ត្រូវ​រង​ការរិះគន់​ពី​រដ្ឋាភិបាល​។​

​បើតាម​លោក​Mohammadin Ketapi រដ្ឋមន្ដ្រី​ទេសចរណ៍ សិល្បៈ​និង​វប្បធម៌​ម៉ាឡេស៊ី បាន​លើកឡើងថា​សកម្ម​ភាព​អាក្រាត​ហួស​ហេតុដូច្នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យមាន​នៅ​ក្នុង​ពិព័រណ៍​ទេ ទោះបី​អនុញ្ញាតឲ្យ​រៀបចំឡើងក្ដី​។ វា​មិនមែនជា​វប្បធម៌​របស់​ម៉ាឡេស៊ី ជា​ប្រទេស​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​នោះឡើយ​។ លោក​នឹង​បញ្ជា​ឲ្យ​បើ​កការស៊ើបអង្កេត​បន្ថែម​ពាក់ព័ន្ធ​ករណីនេះ​៕

ព័ត៌មានផ្សេងទៀត