​​ជប៉ុន​ផ្ដល់​​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​​ជាង​២​ប៊ីលាន​យ៉េន​​

03-12-2019 11:13 am 163

​ក្រសួងការបរទេស​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អ​ន្រជាតិ​កម្ពុជា និង​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ២.៤០៥.០០០.០០០ យេន (​ពីរ​ប៊ីលាន​បួន​រយ​ប្រាំលាន​យ៉េន​) សម្រាប់​អនុវត្ត​គម្រោង «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តពោធិ៍សាត់​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា​។​

​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់ទៀតថា ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ គឺជា​ការបង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការរួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ទឹកស្អាត​៕

ព័ត៌មានផ្សេងទៀត