ស៊ីហ្គេម៖​U22កម្ពុជា​​បរាជ័យ​​ក្រោម​ថ្វី​ជើង​​មី​យ៉ាន់​ម៉ា​​ចុង​​ម៉ោង​២-១

02-12-2019 9:53 pm 187
រូបភាព​កម្ពុជា​ពេលប៉ះ​មីយ៉ាន់ម៉ា

​ការប្រកួត​បាល់ទាត់រ​វាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​U22 ជាមួយ​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​U22 បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ ក្រោយ​ការប្រកួត​ចាប់ផ្ដើម​កាលពី​ម៉ោង​៧​យប់​ម៉ោង​នៅ​កម្ពុជា​ថ្ងៃ​ចន្ទ​នេះ​។ ជា​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម​លើកទី​៣០ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​។ លទ្ធផល​នៃ​ការប្រកួត​ទទួលបាន​ទាំង​ប្រផិតប្រផើយ​២​ទល់នឹង​១ ពោល​គឺ​ក្រុម​កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា​នៅ​ចុង​ម៉ោង​។ 

​នេះ​គឺជា​ការប្រកួត​លើក​ទី​បី​របស់​U22​កម្ពុជា ខណៈ​ដែល​មី​យ៉ាន់​ម៉ា​គឺជា​ការប្រកួត​ចុងក្រោយ​ក្នុងវគ្គជម្រុះ ហើយ​បាន​ឡើង​ទៅវគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​មុន។ កម្ពុជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ប៉ះជាមួយ​U22​ម៉ាឡេស៊ី ដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ការប្រកួត​ចុង​ក្រោយ​កម្ពុជា​ត្រូវ​ឈ្នះ​ដាច់ខាត និង​ត្រូវ​រក​គ្រាប់​បាល់​ឲ្យបាន​ច្រើន​ផង​ដែរ ដើម្បី​សង្ឃឹម​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​៕

ព័ត៌មានផ្សេងទៀត