តោះ​ទៅ​មើល​​រថយន្ដ​​​​កម្លាំង​ខ្លាំង​​បំផុត​​ក្នុង​លោក​​អស្ចារ្យ​ប៉ុនណា?

02-12-2019 5:55 pm 104
រូបភាពរថយន្ដ​Lotus Evija

​ក្រុមហ៊ុន​ផលិត​រថយន្ដ​អង់គ្លេស​Lotus ទើបតែ​បានបង្ហាញ​រថយន្ដ​Sports​ស៊េរី​ថ្មី​ឆ្នាំ​២០២០ គឺជា​រថយន្ដ​ប្រើប្រាស់​អគ្គិសនី​ដំបូង​បំផុត​របស់ខ្លួន ជាមួយនឹង​កម្លាំង​ខ្លាំង​បំផុត​ក្នុង​លោក​រហូតដល់​2000​សេះ​។ រថយន្ដ​នេះ​បានបង្ហាញ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៩ ដែលមាន​ឈ្មោះថា​Lotus Evija​។ បើ​គិតពី​រយៈ​ចម្ងាយ​នៅពេល​សាក​អាគុយ​ពេញ គឺ​វា​អាច​រត់​បាន​រហូតដល់​៤០០​គីឡូម៉ែត្រ​។ រថយន្ដ​នេះ​អាច​បង្កើនល្បឿន​ពី​០​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​រយៈពេល​៣​វិនាទី និង​ពី​០​ដល់​២៩៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​តែ​៩​វិនាទី​ប៉ុណ្ណោះ​។ ចំពោះ​តម្លៃ​វិញ​ក៏​មិនធម្មតា​ដែរ គឺ​២​លាន​ដុល្លារ​កន្លះ​៕​

ព័ត៌មានផ្សេងទៀត