លោក​ហ៊ុន សែន​អរគុណទូត​អូស្ត្រាលី​ដែល​ជំរុញ​ឲ្យនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​

02-12-2019 4:38 pm 125

​នៅក្នុង​ឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​លោកស្រី Angela Corcoran នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ នា​វិមាន​សន្តិភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​ការ​បំពេញ​បេសកកម្ម​កា​រទូ​តរបស់​លោកស្រី​នៅ​កម្ពុជា ព្រោះ​តាម​រយៈ​បេសកកម្ម​នេះ​លោកស្រី បាន​ជួយ​ជំរុញ​ឲ្យមាន​ការនាំចូល​ទំនិញ​ប្រមាណ​ជា​៩០% ទៅ​៩៧% ពី​កម្ពុជា​ចូល​ទៅ​អូស្ត្រាលី និង​បាន​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ដោយ​ជំរុញ​អោយមាន​ទំនាក់ទំនង​រវាង​យុវជន និង​យុវជន និង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​យុវជន​អូស្ត្រាលី​មក​កាន់​កម្ពុជា ផងដែរ​។​

​តាមរយៈ​ការជំរុញ​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​កន្លងមក​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស លើ​ផ្នែក​កសិកម្ម ដោយ​បាន​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) ដែល​អាច​ជួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ ធ្វើ​ឲ្យ​អង្ករ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅលើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​៕

ព័ត៌មានផ្សេងទៀត