នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់មួយ ដែលស្ថិតនៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបណ្ដាលឲ្យសង្កត់មនុស្សចំនួន២០នាក់។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ដោយក្នុងនោះមនុស្ស ៦នាក់ត្រូវបានគេជួយយកចេញពីគំនរព្រះវិហារ។ ចំពោះមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានFresh News ៕