ស្រុត​ព្រះវិហារ​នៅ​ក្រុង​សៀមរាប​សង្កត់​មនុស្ស​ចំនួន ២០​នាក់​

02-12-2019 3:54 pm 231
ប្រភពរូបភាពពីសារព័ត៌មានFresh News

​នៅរសៀលថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍​បាក់ស្រុត​ព្រះវិហារ​កំពុង​សាងសង់​មួយ​ ដែល​ស្ថិតនៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បណ្ដាល​ឲ្យ​សង្កត់​មនុស្ស​ចំនួន​២០​នាក់​។​

​បើ​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា រហូតមកដល់​ពេលនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុងតែ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ក្នុងនោះ​មនុស្ស ៦​នាក់​ត្រូវបាន​គេ​ជួយ​យកចេញ​ពី​គំនរ​ព្រះវិហារ​។ ចំពោះ​មូលហេតុ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ឲ្យដឹង​នៅ​ឡើយ​ទេ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​Fresh News ៕

ព័ត៌មានផ្សេងទៀត