លោក​អ៊ុំ រាត្រី អះអាង​ថា​ករណី​​ពុល​​ត្រសក់​​មាន​អ្នក​ស្លាប់​តែ​២​នាក់​ប៉ុណ្ណោះ​​​​

02-12-2019 3:51 pm 236

​លោក​អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ​នេះ​ថា ករណី​ពុល​ត្រសក់ ចំពោះ​យុវជន​បន្សាប​គ្រឿងញៀន នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិត នៅក្នុង ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មាន​ករណី​ស្លាប់​តែ​២​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​ជាង​២០០​នាក់​។ លោក​អះអាង​ថា ជនរងគ្រោះ មាន​បញ្ហា​លើ​ប្រព័ន្ធ​សរសៃប្រសាទ ដោយសារ​ការប្រើប្រាស់​គ្រឿងញឿន ទើប​ធ្វើឲ្យ​ជនរងគ្រោះ​ខ្លះ ពិបាក​សង្គ្រោះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។​

សំឡេង​

​គួរបញ្ជាក់​ថា យុវជន​បន្សាប​គ្រឿងញៀន ប្រមាណ​ជាង​២០០​នាក់ បាន​ពុល​ត្រសក់​ផ្អ និង​ត្រសក់ស្រូវ ដែល​មាន​ថ្នាំ​សំលាប់​សត្វល្អិត កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​៕

ព័ត៌មានផ្សេងទៀត