លីកាដូ​ចេញ​អត្ថបទ​ពិនិត្យឡើងវិញ​រយៈពេល​១០​ឆ្នាំ​ស្ដីពី​”​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​”

02-12-2019 3:38 pm 202

​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ឬ​ហៅថា​អង្គការ​លីកាដូ កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ បានចេញអត្ថបទ​ពិនិត្យឡើងវិញ​រយៈពេល​១០​ឆ្នាំ​ស្ដីពី​”​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​”​។ 

លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បានឲ្យដឹង ថា ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ខាងមុខ អង្គការ​លីកាដូ ធ្វើការ​សង្ខេប​នូវ​ព្រឹត្តិការណ៍ ស្តីពី​សិទិ្ធមនុស្ស និង ការរំលោភ​សិទ្ធិមនុស្ស​សំខាន់ៗ​នានា ក្នុង​រយៈពេល​មូយ​ទសវត្ស​ចុងក្រោយ​នេះ​។

លោក​អំ សំអាត បានឲ្យដឹង​បន្តថា ជា​រៀងរាល់ថ្ងៃ អង្គការ​លីកាដូ​នឹង​បង្ហាញ​អំពី ស្ថានភាព​សិទិ្ធមនុស្ស ក្នុង​ឆ្នាំ​នី​មួយៗ​(​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩) ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩​។ ជា​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ឃួន សុភ័​ក្រ ជាមួយ​លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​!​

 

សំឡេង៖ 

ព័ត៌មានផ្សេងទៀត