ហ្វីលីពីន​​ជម្លៀស​​មនុស្ស​រាប់ពាន់នាក់​​ដោយសារ​ព្យុះ​​ទី​ហ្វុង​​កំពុង​​សំដៅមក​

02-12-2019 3:01 pm 133
រូបភាព​ផែនទី​បង្ហាញពី​ទិសដៅ​ព្យុះទីហ្វុង

​មនុស្ស​រាប់ពាន់នាក់​បាន​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង ដោយសារតែ​ព្យុះ​ទី​ហ្វុង​កំពុង​បោកបក់​មកកា​ន់តែ​ជិត​តំបន់​មួយចំនួន​នៅ​ហ្វីលីពីន ក្នុងនោះ​មាន​រដ្ឋធានី​ម៉ានីល​ផងដែរ​។ ព្យុះ​ទី​ហ្វុង​Kammuri​ដែល​ហ្វីលីពីន​ហៅថា​Tisoy រំពឹង​នឹង​ពង្រីក​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុង​ប្រភេទ​ទី​៣​នៅ​ថ្ងៃទី​២​ធ្នូ​នេះ វាយប្រហារ​នៅ​កោះ​លូ​ហ្សុន​ស្ថិតក្នុង​តំបន់ភាគ​អាគ្នេយ៍ ជា​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៅ​ហ្វីលីពីន​។ អាជ្ញាធរ​ក្នុង​ខេត្ដ​Albay​បានចាប់ផ្ដើម​ជម្លៀស​ប្រជាជន​១០​ម៉ឺន​នាក់ ក្រោយ​ទទួលបាន​ព័ត៌មាន​ជាមុន​ពី​ព្យុះ​នេះ​។ ព្យុះ​ទី​ហ្វុង​Tisoy​មាន​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្ដែ​ត្រូវ​រំពឹងថា​នឹង​កើន​ដល់​ល្បឿន​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅលើ​កោះ​លូ​ហ្ស៊ុន​នឹង​ប្រឈម​ទឹកជំនន់​ភ្លាមៗ​រួម​នឹង​ការបា​ក់ដី ខណៈ​ខ្យល់​បក់​ខ្លាំង​អាច​កើន​ដល់​ល្បឿន​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

ព័ត៌មានផ្សេងទៀត