កម្ពុជា​ទទួលបាន​មេដាយមាស​ចំនួន​១​ នៅក្នុងព្រឹ​ត្ត​ការស៊ី​ហ្គេម​លើកទី​៣០​

02-12-2019 2:50 pm 214

​អបអរសាទរ​កីឡាករ​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​ចំនួន​០១​ទៀតហើយ នា​រសៀល​ថ្ងៃទី​០២ ខែធ្នូ​នេះ ក្នុងព្រឹ​ត្ត​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ដោយ​កីឡាករ យ៉ុង ម៉េង​លី ឈ្នះ​មេដាយមាស​១​គ្រឿង លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis លើ​វិញ្ញាសា Padded Stick ទំងន់ ៦០-៦៥ kg ។​

​សូមបញ្ជាក់ថា រហូត​មកដល់ពេលនេះ កីឡាករ​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៣ ក្នុងនោះ មេដាយមាស​ចំនួន​០១ ប្រាក់​០៣ និង​សំរឹទ្ធ​ចំនួន​០៩ ៕


ព័ត៌មានផ្សេងទៀត