យុវជនបន្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មី ភ្នំបាក់ស្ថិត នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានពុលត្រសក់ផ្អ និងត្រសក់ស្រូវ ដែលមានថ្នាំសំលាប់សត្វល្អិត បានកើនដល់ជាង២១១នាក់ ក្នុងនោះស្លាប់៤នាក់។ ឧបទ្ទហេតុនេះ បានកើតឡើងតាំងពីថ្ងៃទី០១ ខែធ្នូ រហូតមកដល់ពេលនេះ។ នេះបើតាមការបង្ហោះលើហ្វេសប៊ុក លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ បានប្រើប្រាស់ កម្លាំងនគរបាល នៃស្នងការនគរបាលខេត្ត ដើម្បីដឹកជនរងគ្រោះ តាមរថយន្ដសង្គ្រោះ និងរថយន្ដអន្តរាគមន៍ ទៅព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យនិងនៅប្រចាំ ដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ថា ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះ អាចគ្រប់គ្រងបានហើយ៕