ករណី​ពុល​ត្រស​ក់នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​កើន​ដល់​២១១​នាក់ ស្លាប់​៤​នាក់​

02-12-2019 12:21 pm 1115

​យុវជន​បន្សាប​គ្រឿងញៀន នៅ​មណ្ឌល​ជីវិត​ថ្មី ភ្នំ​បាក់​ស្ថិត នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ពុល​ត្រសក់​ផ្អ និង​ត្រសក់ស្រូវ ដែល​មាន​ថ្នាំ​សំលាប់​សត្វល្អិត បាន​កើន​ដល់​ជាង​២១១​នាក់ ក្នុង​នោះ​ស្លាប់​៤​នាក់​។ ឧបទ្ទហេតុ​នេះ បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ រហូតមកដល់​ពេលនេះ​។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេ​សប៊ុក លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក​រដ្ឋមន្ត្រី បញ្ជាក់ទៀតថា ក្នុង​ហេតុការណ៍​នេះ បាន​ប្រើប្រាស់ កម្លាំង​នគរបាល នៃ​ស្នងការ​នគរបាល​ខេត្ត  ដើម្បី​ដឹក​ជនរងគ្រោះ តាម​រថយន្ដ​សង្គ្រោះ និង​រថយន្ដ​អន្តរាគមន៍ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​និង​នៅ​ប្រចាំ ដោះស្រាយ​បញ្ហា​នេះ ហើយ​មាន​ប្រសាសន៍ថា ស្ថានភាព​ជនរងគ្រោះ​ពុល​ចំណីអាហារ​នេះ អាច​គ្រប់គ្រង​បាន​ហើយ​៕

ព័ត៌មានផ្សេងទៀត