ប្រៃសណីយ៍​កម្ពុជា​ចូលរួម​ប្រជុំ​Asia Pacific Post

02-12-2019 11:49 am 82

​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ ២០១៩ លោក ប្រាក់ គា​រ៉ាវុធ អគ្គនាយករង​នៃ ប្រៃសណីយ៍​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ ទៅ​ចូលរួម​ប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​នៃ Asia Pacific Post ប្រៃសណីយ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច APP Steering Committee ដែល​មាន​សមាជិក​២២ ប្រទេស ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ដូចជា ការលើក​បង្ហាញ​លទ្ធផល​នៃ​ការនាំចេញ និង​នាំ​ចូល​បញ្ញើ APP ePacket នៃ​ប្រទេស​មាជិក​នីមួយៗ ពិនិត្យ​របាយការណ៍​ក្រុមការងារ និង​អនុសាសន៍​គន្លិះ​បង្កើន​គុណភាព និង លើក​ផែនការ​សកម្មភាព ២០២០​។​

​សូមបញ្ជាក់​ថា សេវា​បញ្ញើ APP ePacket ត្រូវបាន​ប្រទេស សមាជិក ផ្តួចផ្តើម​បង្កើត​ទ្បើង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ដឹកជញ្ជូន​និង​ចែកចាយ​បញ្ញើ ទំនិញ​អន​ឡា​ញ ឆ្លង​ប្រទេស ដែល​ជា​ទម្រង់​កញ្ចប់​តូច មាន​ទំងន់​មិន​លើស​ពី ២​គ​.​ក​. ហើយ​ផ្តល់​ព័ត៌មាន​តាមដាន​ច្រើន​ដំណាក់កាល​ចែក​រហូតដល់​អ្នក​ទទួល​៕

ព័ត៌មានផ្សេងទៀត